ព័ត៌មានអន្ដរជាតិ
វៀតណាម ក៏មានមនុស្សស្លាប់ ដោយសារព្យុះ Noru ដែរ
សាកសពមនុស្ស ២ នាក់ក្នុងចំណោម ៣ នាក់ត្រូវបានរកឃើញនៅខេត្ត Nghe An ភាគកណ្តាលនៃប្រទេសវៀតណាម ក្រោយត្រូវបានហូរនាំទៅដោយទឹកជំនន់ដែលបង្កដោយព្យុះទីហ្វុង Noru ។

គណៈកម្មាធិការជាតិសម្រាប់ការបង្ការ និងគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិបាននិយាយថា បុរសឈ្មោះ Nguyen Van Hue អាយុ ៥៥ ឆ្នាំជាអ្នកស្រុក Nghi Loc ត្រូវបានហូរកួចដោយទឹកជំនន់នៅក្នុងឃុំ Nghi Cong Nam កាលពីយប់ថ្ងៃពុធ ហើយសាកសពរបស់គាត់ត្រូវបានរកឃើញកាលពីព្រឹកថ្ងៃព្រហស្បតិ៍ ។
ចំណែកនៅឃុំ Ngoc Son នៃស្រុក Thanh Chuong, សាកសពឈ្មោះ Nguyen Huu Hoang អាយុ ៣៨ ឆ្នាំត្រូវបានទឹកនាំទៅបាត់ នៅពេលចុះនេសាទនៅម៉ោងប្រហែល ៣ ទៀបភ្លឺថ្ងៃព្រហស្បតិ៍ ហើយក្រោយមកសាកសពរបស់គាត់ត្រូវបានគេរកឃើញនៅពេលថ្ងៃត្រង់ ។

រហូតមកដល់ពេលនេះក្រុមអ្នកជួយសង្គ្រោះនៅតែព្យាយាមស្វែងរកបុរសម្នាក់ទៀតឈ្មោះ Bui Van Thanh អាយុ ៥៨ ឆ្នាំដែលបានបាត់ខ្លួន ខណៈពេលដែលគាត់កំពុងនៅលើទូកនេសាទក្នុងវាលស្រែដែលលិចទឹកក្នុងក្រុង Nam Dan ។
ទន្ទឹមនោះ យ៉ាងហោចណាស់មនុស្ស ៦២ នាក់ បានរងរបួសនៅក្នុងខេត្ត Quang Tri, ខេត្ត Thua Thien-Hue និងខេត្ត Quang Nam ហើយផ្ទះ ១៦០ ខ្នងត្រូវបានបំផ្លាញ និងជាង ៣,៣០០ ខ្នងរងការខូចខាត ខណៈផ្ទះជាង ៧,៣០០ ខ្នងនៅខេត្ត Nghe An កំពុងជន់លិចនៅឡើយ ។

ស្របពេលជាមួយគ្នានេះ ដំណាំប្រមាណ ៥,៣០០ ហិកតា និងវារីវប្បកម្ម ៣,០០០ ហិកតាក៏ត្រូវបានខូចខាតផងដែរ ខណៈដើមឈើចំនួន ៥,៣០០ ដើមបានបាក់រលំ ។ គោក្របី និងបសុបក្សីរាប់ពាន់ក្បាលក៏ត្រូវបានសម្លាប់ដូចគ្នាក្នុងគ្រោះទឹកជំនន់នេះ ហើយកំណាត់ផ្លូវជាច្រើនកំពុងជន់លិច ។
គួរបញ្ជាក់ថា ព្យុះ Noru បានបោកបក់ក្នុងទីក្រុង Da Nang និងខេត្ត Quang Nam ជាមួយនឹងល្បឿនខ្យល់អតិបរមា ១៣៣ គីឡូម៉ែត្រក្នុងមួយម៉ោង ហើយធ្វើឲ្យវាក្លាយជាព្យុះដ៏មានឥទ្ធិពលបំផុតមួយដែលបានវាយប្រហារប្រទេសវៀតណាមក្នុងរយៈពេល ២ ទសវត្សរ៍ចុងក្រោយនេះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ VN Express
-
កីឡា៨ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២១ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
កីឡា៦ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានជាតិ១៤ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក


