ព័ត៌មានអន្ដរជាតិ
ថ្ងៃនេះខួបកំណើតលោក ពូទីន ខណៈ គីម ជុងអ៊ុន ផ្ញើសារជូនពរបង្កប់ន័យជ្រៅ
ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើងបាននិយាយថា មេដឹកនាំប្រទេសលោក គីម ជុងអ៊ុន បានផ្ញើសារអបអរសាទរប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន ក្នុងថ្ងៃខួបកំណើតគម្រប់ ៧០ ឆ្នាំរបស់គាត់នៅថ្ងៃសុក្រ ទី៧ ខែតុលានេះ ។

យោងតាមកាសែត Rodong Sinmun របស់បក្សកាន់អំណាច, លិខិតនោះបាននិយាយថា “រុស្ស៊ីកំពុងការពារសេចក្តីថ្លៃថ្នូរ និងផលប្រយោជន៍ជាមូលដ្ឋានរបស់ប្រទេសពីបញ្ហាប្រឈម និងការគំរាមកំហែងដោយសហរដ្ឋអាមេរិក និងកងកម្លាំងមហាអំណាចផ្សេងៗ” ។
លោក គីម បាននិយាយថា កិច្ចសហប្រតិបត្តិការរវាងកូរ៉េខាងជើង និងរុស្ស៊ីត្រូវបានពង្រឹង “មិនធ្លាប់មានពីមុនមក” នៅក្នុងការតស៊ូដើម្បីសម្រេចបាននូវយុត្តិធម៌អន្តរជាតិ ។

មេដឹកនាំកូរ៉េខាងជើងរូបនេះសង្ឃឹមថា ទំនាក់ទំនងផ្ទាល់ខ្លួនរបស់លោក និងលោក ពូទីន នឹងដើរតួនាទីកាន់តែធំក្នុងការអភិវឌ្ឍបន្ថែមទៀតនូវទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរ ។
គួរបញ្ជាក់ថា រុស្ស៊ី និងកូរ៉េខាងជើងបាននិងកំពុងបង្កើនទំនាក់ទំនងយ៉ាងឆាប់រហ័ស ចាប់តាំងពីសង្គ្រាមលុកលុយលើអ៊ុយក្រែនបានផ្ទុះឡើងកាលពីខែកុម្ភៈ ខណៈកាលពីពេលថ្មីៗនេះ រុស្ស៊ី និងចិនក៏បានការពារការបាញ់មីស៊ីលរបស់ទីក្រុងព្យុងយ៉ាងនៅក្នុងកិច្ចប្រជុំបន្ទាន់មួយរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិផងដែរ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ អាមេរិក ចោទមហាអំណាច ២ នេះថាបើកដៃឲ្យ កូរ៉េខាងជើង បាញ់មីស៊ីល
-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


