Connect with us

ព័ត៌មានអន្ដរជាតិ

ដំណើររឿង ចាប់តាំងពីការឡើងកាន់អំណាច និងធ្លាក់ពីតំណែង របស់លោកស្រី Liz Truss (មានវីដេអូ)

បានផុស

នៅ

លោកស្រី Liz Truss បាន​ក្លាយ​ជា​នាយក​រដ្ឋមន្ត្រី​ ​កាន់​តំណែង​ខ្លី​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ចក្រភព​អង់គ្លេស ដោយបាន​លាលែង ​ក្រោយកាន់អំណាចបានត្រឹម​តែ ៤៥ ថ្ងៃ​ប៉ុណ្ណោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
លោកស្រី Liz Truss

បន្ទាប់ពីកិច្ចប្រជុំជាមួយលោក Sir Graham Brady ដែលជាប្រធានគណៈកម្មាធិការឆ្នាំ១៩២២ ដ៏មានឥទ្ធិពលនៅវិមាន Downing Street កាលពីថ្ងៃព្រហស្បតិ៍ទី២០ខែតុលា លោកស្រី Truss បានប្រាប់ប្រជាជាតិថា វាច្បាស់ណាស់ថា លោកស្រីមិនអាចបន្តអាណត្តិបានទៀតនោះទេ។

ដូចនេះតើមានដំណើររឿងបែបណាទើបឈានដល់ការលាលែងតំណែងរបស់លោកស្រី Truss?

លោកស្រី Truss បានចាប់ផ្តើមតំណែងជានាយករដ្ឋមន្ត្រីនៅថ្ងៃទី០៦ខែកញ្ញា ហើយកាន់អំណាចមិនបានប៉ុន្មានថ្ងៃផង ម្ចាស់ក្សត្រិយានី Elizabeth ទី២ ក៏សោយទិវង្គត។

អតីតម្ចាស់ក្សត្រិយានី Elizabeth ទី២ (ឆ្វេង) និងលោកស្រី Liz Truss

នៅថ្ងៃទី ២៣ ខែកញ្ញា លោក Kwasi Kwarteng ដែលជាអធិការបតីដំបូងរបស់លោកស្រី បានប្រកាសពីកញ្ចប់ថវិកាខ្នាតតូចដ៏មហន្តរាយ ដើម្បីកាត់បន្ថយវិបត្តិឡើងថ្លៃទំនិញ និងថាមពល។

ការ​កាត់​បន្ថយ​ពន្ធ​ដល់​តម្លៃ ៤៥ ពាន់​លាន​ផោន ​បាន​ធ្វើឲ្យ​ប្រាក់​ផោន​ធ្លាក់​ចុះ បើ​ធៀប​នឹង​ប្រាក់​ដុល្លារ និង​ធ្វើឲ្យមូលបត្របំណុល​កើនឡើង។

ពីរថ្ងៃក្រោយមក ធនាគារអង់គ្លេស ត្រូវបង្ខំឲ្យលូកដៃចូល ទិញមូលបត្របំណុលចក្រភពអង់គ្លេស ចំពេលមានការព្រួយបារម្ភថា សំណើសុំសាច់ប្រាក់បន្ថែមពីក្រុមហ៊ុននានា អាចបណ្តាលឲ្យទីផ្សារជាប់គាំង។

លោក Kwasi Kwarteng

បន្ទាប់ពីប្រកាន់ខ្ជាប់កញ្ចប់សេដ្ឋកិច្ចដែលត្រូវបានរិះគន់យ៉ាងខ្លាំងអស់រយៈពេលជាងមួយសប្តាហ៍ លោក Kwarteng បានប្រែក្លាយផែនការ ដើម្បីលុបចោលអត្រាពន្ធបន្ថែម ៤៥ភាគរយសម្រាប់អ្នកដែលមានប្រាក់ចំណូលខ្ពស់បំផុត។

បន្ទាប់ពីវិធានការបន្ថែមទៀតរបស់ធនាគារអង់គ្លេសដើម្បីជំរុញសេដ្ឋកិច្ច លោក Kwarteng បានលាលែងពីមុខតំណែងនៅថ្ងៃទី ១៤ ខែតុលា ហើយអ្នកស្នងតំណែងគឺលោក Jeremy Hunt បានសន្យាថានឹងផ្លាស់ប្តូរគោលនយោបាយជាច្រើន។

ប្រាំថ្ងៃក្រោយមក ខុទ្ទកាល័យរបស់លោកស្រី Truss បានធ្លាក់ចូលទៅក្នុងភាពចលាចលបន្ថែមទៀត នៅពេលដែលលោកស្រី Suella Braverman បានលាលែងពីតំណែងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បន្ទាប់ពីបានផ្ញើឯកសារផ្លូវការពីអ៊ីមែលផ្ទាល់ខ្លួនរបស់លោកស្រី ទៅកាន់សមាជិកសភាម្នាក់ ដែលនេះជាការបំពានយ៉ាងធ្ងន់ធ្ងរលើច្បាប់របស់ក្រសួង។

លោកស្រី Suella Braverman

ការលាលែងពីតំណែងរបស់រដ្ឋមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់បំផុតចំនួនពីររូបនេះ បានជំរុញឲ្យអ្នកគាំទ្រគណបក្សអភិរក្ស ជាច្រើននាក់ អំពាវនាវឲ្យលោកស្រី Truss ចុះចេញពីអំណាច។

នៅព្រឹកបន្ទាប់លោកស្រី Truss ក៏បានលាលែងពីតំណែងជានាយករដ្ឋមន្ត្រី។

គួរបញ្ជាក់ថា បន្ទាប់ពីលោកស្រី Truss, នាយករដ្ឋមន្ត្រីកាន់តំណែងខ្លីបំផុតរបស់អង់គ្លេសគឺលោក George Canning ដែលមានរយៈពេល១១៩ថ្ងៃ។ លោក George Canning បានឡើងកាន់អំណាចនៅថ្ងៃទី១២ខែមេសាឆ្នាំ១៨២៧ និងចុះចេញនៅថ្ងៃទី៨ខែសីហាឆ្នាំដដែល៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Telegraph, Independent

ចុចអាន៖ លោកស្រី Liz Truss លាលែងពីតំណែងនាយករដ្ឋមន្ត្រីអង់គ្លេស ក្រោយកាន់បាន ៤៥ ថ្ងៃ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម