ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ព្រមាន អាមេរិក និងអង់គ្លេស អំពីផែនការប្រើ “គ្រាប់បែកកខ្វក់” របស់ អ៊ុយក្រែន (មានវីដេអូ)
ក្រសួងការពារជាតិរុស្ស៊ី បាននិយាយកាលពីថ្ងៃចន្ទទី២៤ខែតុលាថា ទីក្រុងមូស្គូ បានពិភាក្សាជាមួយទីក្រុងឡុងដ៍ និងវ៉ាស៊ីនតោនក្នុងកម្រិតអគ្គសេនាធិការ អំពីការគំរាមកំហែងរបស់ទីក្រុងកៀវ ដែលអាចប្រើ “គ្រាប់បែកកខ្វក់”។

ប្រមុខការពារជាតិរុស្ស៊ី ឧត្តមសេនីយ៍ Valery Gerasimov បានលើកឡើងពីកង្វល់នៃប្រទេសរបស់លោក នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយប្រធានអគ្គសេនាធិការចម្រុះអាមេរិក លោកឧត្តមសេនីយ៍ Mark Milley បន្ទាប់ពីមានការសន្ទនាស្រដៀងគ្នា ជាមួយសមភាគីអង់គ្លេសគឺឧត្តមនាវីឯក Tony Radakin។
ក្រសួងការពារជាតិអង់គ្លេសបាននិយាយថា ការហៅទូរស័ព្ទរវាងលោក Radakin និង Gerasimov គឺធ្វើឡើងតាមសំណើរបស់ក្រសួងការពារជាតិរុស្ស៊ី។ យ៉ាងណាក្តី ចក្រភពអង់គ្លេស បានច្រានចោលការចោទប្រកាន់របស់រុស្ស៊ីដែលថា អ៊ុយក្រែនកំពុងរៀបចំផែនការសកម្មភាពដើម្បីបង្កើនជម្លោះ។

រឿងនេះ កើតឡើងមួយថ្ងៃបន្ទាប់ពីរដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergey Shoigu បានលើកឡើងពីការព្រួយបារម្ភស្រដៀងគ្នា ក្នុងការហៅទូរស័ព្ទជាមួយប្រមុខការពារជាតិអាមេរិក អង់គ្លេស និងបារាំង។
ទីក្រុងមូស្គូ បានព្រមានប្រទេសលោកខាងលិច អំពីផែនការរបស់ទីក្រុងកៀវ ក្នុងការប្រើប្រាស់ “គ្រាប់បែកកខ្វក់” ដើម្បីធ្វើឲ្យប្រទេសរុស្ស៊ីស្ងប់ស្ងាត់។ យ៉ាងណាមិញ លោកខាងលិចនៅតែច្រានចោលការព្រមានបែបនេះ។

កាលពីព្រឹកថ្ងៃចន្ទ ក្រសួងការពារជាតិរុស្ស៊ីបានអះអាងថា ទីក្រុងកៀវ ចង់ដាក់ទីក្រុងមូស្គូជា “រដ្ឋភេរវករនុយក្លេអ៊ែរ” ដោយចោទប្រកាន់ថា រុស្ស៊ីបានប្រើប្រាស់អាវុធប្រល័យលោក ដូច្នេះអ៊ុយក្រែនអាចចាប់ផ្តើម យុទ្ធនាការប្រឆាំងរុស្ស៊ីដ៏មានឥទ្ធិពលបាន។
ស្របពេលជាមួយគ្នានោះដែរ ទីក្រុង កៀវ បានបដិសេធការចោទប្រកាន់របស់ទីក្រុងមូស្គូ។ ប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky ក៏បាននិយាយដែរថា ភាគីតែមួយគត់ដែលមានសមត្ថភាពវាយប្រហារដោយប្រើអាវុធនុយក្លេអ៊ែរ គឺរុស្ស៊ីខ្លួនឯង៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ ១៦ប្រទេស បញ្ជូនគ្រូ ទៅបង្វឹក ទាហាន អ៊ុយក្រែន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


