ព័ត៌មានអន្ដរជាតិ
ចិន អាចប្រើឥទ្ធិពលរបស់ខ្លួនជាមួយ រុស្ស៊ី ដើម្បីទប់ស្កាត់សង្គ្រាមនុយក្លេអ៊ែរ
ចម្ងល់ដែលសួរថា តើពូទីននឹងប្រើអាវុធនុយក្លេអ៊ែរនៅអ៊ុយក្រែនដែរទេ? ជាសំណួរដែលមានមនុស្សរាប់លាននាក់ចាប់អារម្មណ៍ខ្លាំង មិនត្រឹមតែចំពោះទីក្រុង កៀវ និងអឺរ៉ុបប៉ុណ្ណោះទេ សូម្បីប្រទេសចិនក៏កំពុងផ្ដោតលើរឿងនេះផងដែរ។

អត្ថបទអត្ថាធិប្បាយមួយដែលចុះផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយ Reuters បាននិយាយថា តាំងពីដើមមកទល់ពេលនេះទីក្រុងប៉េកាំងមានការប្រុងប្រយ័ត្នខ្លាំងមួយរវាងរុស្ស៊ី ដែលជាដៃគូយុទ្ធសាស្ត្ររបស់ខ្លួន និងអ៊ុយក្រែន ដែលជាដៃគូពាណិជ្ជកម្មដ៏សំខាន់។ ក្នុងអំឡុងកិច្ចប្រជុំកំពូល Samarkand ក្នុងខែកញ្ញា លោក វ្ល៉ាឌីមៀរ ពូទីន បានថ្លែងអំណរគុណដល់ចិនសម្រាប់ “ជំហរអព្យាក្រឹត” របស់ខ្លួនលើជម្លោះអ៊ុយក្រែន។

ប៉ុន្តែប្រសិនបើក្រុងម៉ូស្គូសម្រេចប្រើអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រប្រឆាំងនឹងអ៊ុយក្រែន ចិនមិនអាចរក្សាជំហរបែបនេះទៀតទេ។ សេចក្តីថ្លែងការណ៍រួមរវាងទីក្រុងប៉េកាំង និងទីក្រុង កៀវ កាលពីខែធ្នូ ឆ្នាំ២០១៣ បានព្រមព្រៀងគ្នាថា ប្រទេសចិននឹងមិនប្រើប្រាស់ ឬគម្រាមប្រើប្រាស់អាវុធនុយក្លេអ៊ែរប្រឆាំងនឹងអ៊ុយក្រែនឡើយ ហើយសំខាន់ជាងនេះទៅទៀត ចិននឹងផ្តល់ការធានាសន្តិសុខក្នុងករណីមានការគំរាមកំហែងបែបនេះពីភាគីទីបី៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ CNA
ចុចអាន៖ រុស្ស៊ី ថា ចប់ហើយ ចំពោះការកែនទ័ពបម្រុងចំនួន ៣០ ម៉ឺននាក់
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


