ព័ត៌មានអន្ដរជាតិ
អ៊ីរ៉ង់ ប្រកាស បើកចំហជានិច្ច បើអន្តរជាតិចង់ពិនិត្យ កម្មវិធីនុយក្លេអ៊ែររបស់ខ្លួន
ជាសញ្ញានៃការចង់សម្រាលភាពតានតឹងជាមួយបណ្តាប្រទេសមហាអំណាចខាងលិច, អ៊ីរ៉ង់ បានបង្ហាញជំហរយ៉ាងច្បាស់ថា ខ្លួនបើកចំហជានិច្ចចំពោះការត្រួតពិនិត្យ និងការផ្ទៀងផ្ទាត់ ពីសំណាក់អន្តរជាតិលើកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។

តាមការផ្សាយរបស់ Times of Israel កាលពីថ្ងៃអង្គារទី១៧ខែកុម្ភៈឆ្នាំ២០២៦ ប្រធានាធិបតីអ៊ីរ៉ង់ Masoud Pezeshkian បានថ្លែងជាសាធារណៈថា៖ «យើងពិតជាមិនព្យាយាមបង្កើតអាវុធនុយក្លេអ៊ែរឡើយ។ ប្រសិនបើមាននរណាម្នាក់ចង់ផ្ទៀងផ្ទាត់រឿងនេះ យើងបើកចំហឲ្យផ្ទៀងផ្ទាត់ជានិច្ច»។
ទោះបីជាយ៉ាងណាក៏ដោយ លោកសង្កត់ធ្ងន់ថា កម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់គឺធ្វើឡើងក្នុងគោលបំណង «សន្តិភាព» តែប៉ុណ្ណោះ ដូចជាការផលិតថាមពលអគ្គិសនី និងការស្រាវជ្រាវវិទ្យាសាស្ត្រវេជ្ជសាស្ត្រជាដើម។

ទន្ទឹមនោះដែរ លោក Pezeshkian ទាមទារឲ្យដកទណ្ឌកម្មសេដ្ឋកិច្ចលើអ៊ីរ៉ង់ជាមុន ឬជាផ្នែកនៃកិច្ចព្រមព្រៀង ហើយការត្រួតពិនិត្យត្រូវតែធ្វើឡើងដោយផ្អែកលើ «សមភាព និងយុត្តិធម៌» ដោយមិនមានការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង ឬសម្ងាត់យោធាផ្សេងទៀតឡើយ។
សេចក្តីប្រកាសនេះកើតឡើងចំពេលកិច្ចចរចាដោយប្រយោលរវាងមន្ត្រីអាមេរិក និងអ៊ីរ៉ង់នៅក្នុងប្រទេសស្វ៊ីស បានបញ្ចប់ទៅហើយកាលពីថ្ងៃអង្គារ ជាមួយលទ្ធផលប្រកបដោយផ្លែផ្កា។

រដ្ឋមន្ត្រីការបរទេស លោក Abbas Araghchi បានបង្ហាញភាពវិជ្ជមានផង និងភាពមិនច្បាស់លាស់ផង ខណៈមន្ត្រីអាមេរិកមិនធ្វើអត្ថាធិប្បាយជាសាធារណៈភ្លាមៗទេអំពីកិច្ចចរចានេះ។
យ៉ាងណា មន្ត្រីសហរដ្ឋអាមេរិកម្នាក់ ដែលសុំមិនបញ្ចេញឈ្មោះ បាននិយាយថា ភាគីទាំងពីរពិតជាមានការរីកចម្រើនទៅមុខ ដោយអ៊ីរ៉ង់នឹងផ្តល់នូវសំណើលម្អិតបន្ថែមទៀតក្នុងរយៈពេលពីរសប្តាហ៍ខាងមុខ ដើម្បីដោះស្រាយភាពខ្វែងគំនិតគ្នាមួយចំនួនរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ប៉ុន្តែមិនបញ្ជាក់ព័ត៌មានលម្អិតជាក់លាក់ណាមួយឡើយ៕
អត្ថបទ៖ សុខ សុវណ្ណ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


