ព័ត៌មានអន្ដរជាតិ
ត្រាំ បញ្ជាក់ច្បាស់ហើយថា មិនអនុញ្ញាតឲ្យអ៊ីរ៉ង់ មានអាវុធនុយក្លេអ៊ែរដាច់ខាត
ជាថ្មីម្តងទៀត ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានព្រមានខ្លាំងៗទៅអ៊ីរ៉ង់ ដោយលោកជំទាស់ដាច់ខាតចំពោះកម្មវិធីនុយក្លេអ៊ែររបស់ប្រទេសនេះ។

ក្នុងសុន្ទរកថា State of the Union នៅថ្ងៃពុធទី២៥ខែកុម្ភៈឆ្នាំ២០២៦ មេដឹកនាំសេតវិមានបានរំលេចពាក្យពេចន៍ច្បាស់ៗឲ្យអស់មន្ទិលសង្ស័យថា៖ អ៊ីរ៉ង់ ត្រូវព្រមានរួចហើយ គឺថ្ងៃមុខដាច់ខាតមិនឲ្យមានការប៉ុនប៉ងកសាងកម្មវិធីអាវុធរបស់ពួកគេឡើងវិញទេ ជាពិសេសអាវុធនុយក្លេអ៊ែរតែម្តង ប៉ុន្តែពួកគេនៅតែបន្តធ្វើរឿងនេះជាថ្មី។ ដ្បិតអាមេរិកកម្ទេចវាចោលហើយ ប៉ុន្តែអ៊ីរ៉ង់នៅតែកំពុងបន្តមហិច្ឆតាដ៏អាក្រក់របស់ពួកគេទៀត។
ទោះបីជាយ៉ាងណាក៏ដោយ លោក ត្រាំ នៅតែទុកឱកាសដោយអះអាងថា លោកនៅតែចង់សម្រេចបានកិច្ចព្រមព្រៀងមួយ ប៉ុន្តែក៏នឹងប្តេជ្ញាចិត្តយ៉ាងមុតមាំដែរថា អាមេរិកនឹងមិនអនុញ្ញាតឲ្យប្រទេសដែលជាអ្នកឧបត្ថម្ភភេរវកម្មលេខមួយនៅលើពិភពលោក ទទួលបានអាវុធនុយក្លេអ៊ែរជាដាច់ខាត ហើយនឹងមិនអាចបណ្ដោយឲ្យរឿងនោះកើតឡើងទេ។

ស្របពេលជាមួយគ្នានោះដែរ បើតាមការបញ្ជាក់របស់លោក ត្រាំ, អ៊ីរ៉ង់រួមជាមួយក្រុមតំណាងរបស់ខ្លួនបានសម្លាប់និងធ្វើឲ្យទាហានអាមេរិករាប់ពាន់នាក់រងរបួសរហូតដល់ធ្លាក់ខ្លួនពិការ ដោយសារតែគ្រាប់បែកបង្កៃតាមដងផ្លូវ ហើយរបបអ៊ីរ៉ង់ថែមទាំងសម្លាប់បាតុករប្រហែល ៣២ ០០០នាក់ថែមទៀតផង។
មុនការថ្លែងសុន្ទរកថានេះ ក៏មានព័ត៌មានលេចឮមកផងដែរថា អាមេរិក បានបញ្ជូនយន្តហោះចម្បាំងបំបាំងកាយ F-22 ចំនួន១២គ្រឿង ទៅអ៊ីស្រាអែលរួចហើយ ដើម្បីត្រៀមវាយអ៊ីរ៉ង់។

បើតាមការផ្សាយរបស់ Times of Israel កាលពីថ្ងៃអង្គារទី២៤ខែកុម្ភៈឆ្នាំ២០២៦ យន្តហោះ ទាំងនេះ ត្រូវបានបញ្ជូនទៅមូលដ្ឋាន Ovda នៅភាគខាងត្បូងប្រទេសអ៊ីស្រាអែល។
មួយរយៈចុងក្រោយនេះ អាមេរិកបានខិតខំពន្លឿនការបង្កើនកម្លាំងទ័ពនិងដំឡើងសាច់ដុំយោធាខ្លាំងណាស់ រួមទាំងការបញ្ជូននាវាផ្ទុកយន្តហោះទៅមជ្ឈិមបូព៌ាផងដែរ ដើម្បីសម្លុតអ៊ីរ៉ង់ឲ្យធ្វើយ៉ាងណា ត្រូវបោះបង់ចោលកម្មវិធីនុយក្លេអ៊ែរឲ្យខាងតែបាន៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានជាតិ៨ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


