ព័ត៌មានអន្ដរជាតិ
លោក Lula da Silva ជាប់ឆ្នោតជាប្រធានាធិបតីប្រេស៊ីល ក្រោយឈ្នះគូប្រជែង ទាំងប៉ផុតប៉ផើយ (មានវីដេអូ)
លោក Luiz Inácio Lula da Silva បានជាប់ឆ្នោតជាប្រធានាធិបតីថ្មី របស់ប្រទេសប្រេស៊ីល នៅក្នុងការវិលត្រលប់ដ៏គួរឲ្យភ្ញាក់ផ្អើល បន្ទាប់ពីការប្រកួតប្រជែងដ៏តឹងតែងកាលពីថ្ងៃអាទិត្យទី៣០ខែតុលា។

បើយោងតាមអាជ្ញាធរបោះឆ្នោតរបស់ប្រទេសប្រេស៊ីលបានបង្ហាញថា លោក Lula da Silva បានយកឈ្នះលើលោក Jair Bolsonaro យ៉ាងប៉ផុតប៉ផើយបំផុត ជាមួយសំឡេងឆ្នោត៥០,៩០% ទល់នឹង ៤៩,១០%។
ជ័យជម្នះរបស់គាត់ បង្ហាញពីការផ្លាស់ប្តូរមុខមាត់នយោបាយសម្រាប់ប្រទេសធំបំផុតនៅអាមេរិកឡាទីន បន្ទាប់ពីការកាន់កាប់ដោយរដ្ឋបាលស្តាំនិយមរបស់លោក Jair Bolsonaro រយៈពេល៤ឆ្នាំ។

ជ័យជម្នះរបស់អ្នកនយោបាយអាយុ៧៦ឆ្នាំរូបនេះ តំណាងឲ្យការវិលត្រលប់របស់ក្រុមឆ្វេងនិយម ក្នុងអំណាចរបស់ប្រទេសប្រេស៊ីល ហើយជាការវាយបករបស់លោក Lula da Silva បន្ទាប់ពីមានការចោទប្រកាន់ជាបន្តបន្ទាប់ពាក់ព័ន្ធអំពើពុករលួយ ដែលនាំឲ្យគាត់ជាប់ពន្ធនាគាររយៈពេល៥៨០ថ្ងៃ។ ក្រោយមកទោសនេះត្រូវបានតុលាការកំពូលលុបចោល ហើយត្រួសត្រាយផ្លូវឲ្យគាត់ឈរឈ្មោះបោះឆ្នោតឡើងវិញ។
លោក Lula da Silva ដែលត្រូវបានគេរំពឹងថានឹងចូលកាន់តំណែងនៅថ្ងៃទី ១ខែមករា នឹងត្រូវគ្រប់គ្រងប្រទេសមួយ ដែលកំពុងញាំញីដោយវិសមភាព។

មនុស្សប្រមាណ ៩.៦លាននាក់ បានធ្លាក់ក្រោមបន្ទាត់នៃភាពក្រីក្រចន្លោះឆ្នាំ ២០១៩ ដល់ឆ្នាំ ២០២១ ហើយអត្រាអក្ខរកម្ម និងអត្រាចូលរៀនបានធ្លាក់ចុះ។ គាត់ក៏នឹងត្រូវប្រឈមមុខជាមួយនឹងប្រទេសដែលមានការប្រេះស្រាំយ៉ាងខ្លាំង និងបញ្ហាបរិស្ថានជាបន្ទាន់ រួមទាំងការកាប់បំផ្លាញព្រៃឈើដ៏ច្រើនសន្ធឹកសន្ធាប់នៅក្នុងតំបន់ព្រៃ អាម៉ាហ្សូន ផងដែរ។
គួរបញ្ជាក់ថា នេះនឹងក្លាយជាអាណត្តិទីបីរបស់គាត់ បន្ទាប់ពីធ្លាប់គ្រប់គ្រងប្រទេសប្រេស៊ីលពីរអាណត្តិជាប់គ្នាចន្លោះឆ្នាំ ២០០៣ ដល់ឆ្នាំ ២០១០៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNN
ចុចអាន៖ ប្រធានាធិបតីប្រេស៊ីល និយាយថា មានផែនការបញ្ចប់ជម្លោះ រុស្ស៊ី-អ៊ុយក្រែន
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


