ព័ត៌មានអន្ដរជាតិ
ស្រីលង្កា ទទួលជំនួយប្រេងបន្ថែមពី រុស្ស៊ី
រដ្ឋមន្រ្តីក្រសួងថាមពលស្រីលង្កាលោក Kanchana Wijesekera បាននិយាយថា រុស្ស៊ីយល់ព្រមជួយផ្គត់ផ្គង់ប្រេងដល់ស្រីលង្កាដែលកំពុងខ្វះខាតធ្ងន់ធ្ងរ តាមការស្នើរសុំរបស់រដ្ឋាភិបាល ។
លោក Wijesekera បានបន្ថែមថា ស្រីលង្កាបានទិញផលិតផលប្រេងជាច្រើនតាមរយៈពាណិជ្ជករអន្តរជាតិ ដូចជាសិង្ហបុរី និងពីទីក្រុងឌូបៃជាដើម ហើយបើសិនជា ស្រីលង្កាមានលទ្ធភាព នឹងទិញប្រេងផ្សេងៗទៀតពីប្រទេសរុស្ស៊ី ។
ទន្ទឹមនឹងនោះ មានរបាយការណ៍ជាច្រើនរាយការណ៍ថា ជាងពាក់កណ្តាលនៃការនាំចូលប្រេងរបស់ស្រីលង្កា ភាគច្រើនត្រូវបានអស់ ដោយសារតែវិបត្តិហិរញ្ញវត្ថុ ប៉ុន្តែរុស្ស៊ីបានជួយផ្គត់ផ្គង់ជាបណ្តោះអាសន្នក្នុងរយៈពេលប៉ុន្មានខែនេះ ។
បើតាមទិន្នន័យបានឲ្យដឹងថា ស្រីលង្កាបាននាំចូលប្រេងពីរុស្ស៊ីចំនួន ២.៦ លានបារ៉ែល ចាប់តាំងពីខែឧសភាមក យ៉ាងហោចស្មើ ៦០ ភាគរយនៃបរិមាណអ៊ីដ្រូកាបូនសរុបដែលនាំចូលមកក្នុងប្រទេស ។
គួរបញ្ជាក់ថា បច្ចុប្បន្ន សេដ្ឋកិច្ចស្រីលង្កាកំពុងជួបប្រទះវិបត្តិធ្ងន់ធ្ងរ ដោយសារតែបំណុលបរទេស ជាពិសេស គឺប្រទេសចិន ៕
ប្រែសម្រួលដោយ ៖ នាង រតនៈ
ប្រភព ៖ Sputnik
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


