Connect with us

ព័ត៌មានអន្ដរជាតិ

ប្រជាជន អ៊ុយក្រែន សាទរ​កងទ័ពកាន់កាប់តំបន់ Kherson ឡើងវិញ ក្រោយ រុស្ស៊ី ដកទ័ព

បានផុស

នៅ

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zalensky បាននិយាយនៅក្នុងសារជាវីដេអូលើបណ្ដាញ Telegram លោកថា កងកម្លាំងអ៊ុយក្រែនបានចូលទៅកាន់កាប់តំបន់ Kherson វិញហើយ បន្ទាប់ពីទ័ពរុស្ស៊ីដកថយ ហើយប្រជាជននៅទីនោះ ក៏បានស្វាគមន៍ដោយក្តី​រីករាយផងដែរ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកប្រធានាធិបតីបានបន្តថា រហូតមកដល់ពេលនេះ កងកម្លាំងរបស់អ៊ុយក្រែនបានគ្រប់គ្រងការតាំងទីលំនៅជាង ៦០ នៅតំបន់ Kherson ហើយប៉ូលិសក៏បានចាប់ផ្តើមវិធានការណ៍សន្តិសុខឡើងវិញផងដែរ ។

ទន្ទឹមនឹងនោះ បើទោះបីជា រុស្ស៊ីបានដកទ័ពទៅវិញក្តី ក៏គ្រាប់​មីនដែល​មិន​ទាន់​ផ្ទុះ ​និង​គ្រាប់​រំសេវ​ជា​ច្រើន​គ្រាប់​នៅ​តែ​មាន​ក្នុង​តំបន់នោះដដែរ ប៉ុន្តែ​សកម្មភាព​បោស​សម្អាត​មីនពីក្រុមអ្នកជំនាញ ក៏​ត្រូវ​បាន​ចាប់​ផ្តើម​ហើយផងដែរ ៕

ប្រែសម្រួលដោយ ៖ នាង រតនៈ

ប្រភព ៖ Anadolu

ចុចអាន ៖ រុស្ស៊ី ៖ ណាតូ នឹងស្លាប់ បើមិនបានប្រយុទ្ធគ្នា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម