ព័ត៌មានអន្ដរជាតិ
រុស្ស៊ី បើកការវាយប្រហារថ្មីលើគ្រប់តំបន់ថាមពលទូទាំងប្រទេស អ៊ុយក្រែន ខណៈសីតុណ្ហភាពចាប់ផ្ដើមចុះត្រជាក់
រុស្ស៊ីបានបើកការវាយប្រហារថ្មីៗ ទៅលើទីក្រុងនានានៅទូទាំងប្រទសអ៊ុយក្រែន ហើយវាក៏ជារលកចុងក្រោយផងដែរនៃការវាយប្រហារ ដែលបានកម្ទេចតំបន់ហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់ប្រទេសនេះ ស្របពេលដែលរដូវរងាចូលមកដល់ ហើយសីតុណ្ហភាពក៏ចាប់ផ្ដើមធ្លាក់ចុះត្រជាក់បណ្ដើរៗផងដែរ ។

អភិបាលតំបន់ Dnipropetrovsk លោក Valentyn Reznichenko បាននិយាយថា ការវាយប្រហារនេះបានកម្ទេចមជ្ឈមណ្ឌលរដ្ឋបាល Dnipro ហើយថែមទាំងរំខានដល់ការផ្គត់ផ្គង់អគ្គិសនី និងទឹកសម្រាប់ប្រជាជនអ៊ុយក្រែន រាប់លាននាក់ ។
ចំណែកនៅក្នុងតំបន់ Odessa ភាគខាងត្បូងវិញ, ការវាយប្រហាររបស់រុស្ស៊ីក៏សំដៅទៅលើហេដ្ឋារចនាសម្ព័ន្ធផងដែរ ហើយអភិបាលតំបន់បានព្រមានអ្នកស្រុកពីការគំរាមកំហែងនៃ “ការវាយប្រហារដោយមីស៊ីលទ្រង់ទ្រាយធំ” និងជំរុញឲ្យពួកគេស្វែងរកកន្លែងមានសុវត្ថិភាពជ្រកកោនផងដែរ ។

ទន្ទឹមនោះអភិបាលតំបន់លោក Oleg Synyehubov បានប្រកាសថា តំបន់ភាគខាងកើតនៃទីក្រុង Kharkiv ក៏ត្រូវបានវាយប្រហារផងដែរ ជាពិសេសរុស្ស៊ីបានវាយលុកហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ នៅក្នុងការវាយប្រហារដែលបណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ៣ នាក់រងរបួស ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky បានចាត់ទុករុស្ស៊ីថាជា “រដ្ឋភេរវករ” ហើយបានចោទថា ទីក្រុងមូស្គូចង់ធ្វើឲ្យប្រជាជនអ៊ុយក្រែនកាន់តែឈឺចាប់ និងរងទុក្ខវេទនា” ។

ស្របពេលជាមួយគ្នានេះ ទីប្រឹក្សាថាមពលរបស់រដ្ឋាភិបាលលោក Oleksandr Kharchenko បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា ៥០ ភាគរយនៃប្រជាជនអ៊ុយក្រែនកំពុងជួបប្រទះការរំខាន ហើយភាគខាងលិចនៃប្រទេស គឺជាកន្លែងវាយប្រហារដ៏អាក្រក់បំផុត ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Al Jazeera
ចុចអាន ៖ ទីបំផុត រកឃើញមូលហេតុការធ្លាក់យន្តហោះម៉ាឡេស៊ី MH17 ស្លាប់មនុស្ស ២៩៨ នាក់កាលពីឆ្នាំ ២០១៤
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៣ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


