ព័ត៌មានអន្ដរជាតិ
ដឹងទេ ត្រឹមពាក់កណ្ដាលខែវិច្ឆិកានេះ កូរ៉េខាងជើង បាញ់មីស៊ីលប៉ុន្មានគ្រាប់ហើយ?
កូរ៉េខាងជើងបាននឹងកំពុងបាញ់មីស៊ីលក្នុងចំនួន និងល្បឿនមិនធ្លាប់មានពីមុនមក ពោលមិនបានបង្អង់ដៃនោះទេដោយគិតត្រឹមពាក់កណ្ដាលខែវិច្ឆិកានេះ រដ្ឋាភិបាលទីក្រុងព្យុងយ៉ាងបាញ់មីស៊ីលសរុប ៣៣ គ្រាប់ហើយ ។

កាលពីថ្ងៃទី២ ខែវិច្ឆិកា កូរ៉េខាងជើងបានបាញ់កាំជ្រួចមីស៊ីល ២០ គ្រាប់ជាលើកដំបូងរបស់ខ្លួន ហើយបានឆ្លងកាត់ព្រំដែនសមុទ្រដែលកំណត់ដោយអង្គការសហប្រជាជាតិជាមួយកូរ៉េខាងត្បូង ។
នៅថ្ងៃបន្ទាប់ ប្រទេសនេះបានបាញ់មីស៊ីលមួយគ្រាប់ដែលគេសង្ស័យថាជាប្រភេទមីស៊ីលផ្លោងអន្តរទ្វីប ICBM ចេញពីតំបន់ Sunan ជាយក្រុងព្យុងយ៉ាង ។ ក្រោយមកទៀត កូរ៉េខាងជើងក៏បានបាញ់បង្ហោះកាំជ្រួចមីស៊ីលផ្លោងរយៈចម្ងាយខ្លីចំនួន ២ គ្រាប់ទៀតនៅជិតទីក្រុង Kaechon ក្នុងខេត្ត South Phyongan ។

នៅពេលល្ងាចថ្ងៃដដែលនោះ កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លីចំនួន ៣ គ្រាប់ចេញពីទីក្រុង Koksan ក្នុងខេត្ត North Hwanghae ខណៈ ២ ថ្ងៃក្រោយមក បានបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លីចំនួន ៤ គ្រាប់ទៀតពីទីក្រុង Donglim ក្នុងខេត្ត North Phyongan ភាគពាយ័ព្យ ។
ចំណែកកាលពីថ្ងៃទី៩ ខែវិច្ឆិកា កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លីមួយគ្រាប់នៅទីក្រុង Sukchon ក្នុងខេត្ត South Phyongan ដែលស្ថិតនៅភាគខាងលិចរបស់ប្រទេស ។

ក្រោយមកកូរ៉េខាងជើងហាក់ស្ងប់ស្ងាត់ការបាញ់មីស៊ីលមួយរយៈផងដែរ ពោលបានអូសបន្លាយពេលរហូតដល់ថ្ងៃទី១៧ ខែវិច្ឆិកា ទើបរដ្ឋាភិបាលទីក្រុងព្យុងយ៉ាងបង្ហាញសកម្មភាពសាជាថ្មី ។ នៅថ្ងៃនោះកូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លីមួយគ្រាប់ឆ្ពោះទៅកាន់ដែនទឹកភាគខាងកើតរបស់ខ្លួន ។
មួយថ្ងៃក្រោយមក ប្រទេសកូរ៉េខាងជើងបានបាញ់បង្ហោះមីស៊ីលផ្លោងអន្តរទ្វីប ICBM រយៈចម្ងាយឆ្ងាយមួយគ្រាប់ទៀតហោះឆ្ពោះទៅសមុទ្រជប៉ុន បន្ទាប់ពីទើបតែគំរាមឆ្លើយតបផ្នែកយោធាខ្លាំងក្លាទៅអាមេរិក ។

គួរបញ្ជាក់ថា ការបាញ់មីស៊ីលជាបន្តបន្ទាប់របស់កូរ៉េខាងជើង កើតឡើងជាការឆ្លើយតបទៅនឹងការធ្វើសមយុទ្ធយោធារួមគ្នារបស់កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ក៏ដូចជាគំរាមផ្នែកយោធាដ៏ខ្លាំងក្លាចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាមេរិកក្នុងការបង្កើនវត្តមានសន្តិសុខរបស់ខ្លួននៅក្នុងតំបន់ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


