ព័ត៌មានអន្ដរជាតិ
លោក Biden ត្រូវគេជំរុញឲ្យ គិតឡើងវិញ ចំពោះសំណើអ៊ុយក្រែន សុំយន្តហោះគ្មានមនុស្សបើក
សមាជិកព្រឹទ្ធសភាអាមេរិកមួយក្រុមមានសមាជិក១៦នាក់ បានស្នើឲ្យរដ្ឋបាលលោក Biden ពិចារណាឡើងវិញដោយប្រុងប្រយ័ត្ន នូវសំណើរបស់អ៊ុយក្រែន សម្រាប់យន្តហោះគ្មានមនុស្សបើក Grey Eagle ដ៍សាហាវ ដើម្បីប្រយុទ្ធជាមួយរុស្ស៊ី។

រហូតមកដល់ពេលនេះ រដ្ឋបាល Biden បានច្រានចោលសំណើសម្រាប់ Grey Eagle ដែលអាចហោះហើរបានក្នុងរយៈពេលលើស ២៤ ម៉ោង ដោយផ្អែកលើការព្រួយបារម្ភថា យន្តហោះគ្មានមនុស្សបើកប្រភេទនេះ អាចត្រូវបានបាញ់ទម្លាក់ និងធ្វើឲ្យជម្លោះកាន់តែក្តៅគគុក។

នៅពេលរុស្ស៊ី ងាកទៅរកអ្វីដែលគេហៅថាដ្រូន kamikaze និងវាយប្រហារហេដ្ឋារចនាសម្ព័ន្ធស៊ីវិល អ៊ុយក្រែនបានអំពាវនាវយ៉ាងខ្លាំងដល់សហរដ្ឋអាមេរិក ឲ្យផ្គត់ផ្គង់ដល់ខ្លួនជាមួយនឹងយន្តហោះគ្មានមនុស្សបើកដ៏មានឥទ្ធិពល ដែលអាចជួយឲ្យពួកគេទប់ទល់នៅក្នុងជម្លោះបាន។
នៅក្នុងលិខិតមួយ សមាជិកព្រឹទ្ធសភា បានទុកពេលឲ្យរដ្ឋមន្ត្រីការពារជាតិ Lloyd Austin រហូតដល់ថ្ងៃទី៣០ខែវិច្ឆិកា ដើម្បីពន្យល់ពីមូលហេតុដែលមន្ទីរបញ្ចកោណជឿថា យន្តហោះគ្មានមនុស្សបើក គឺមិនសមរម្យសម្រាប់ការប្រយុទ្ធនៅអ៊ុយក្រែននោះទេ។

នៅព្រឹកថ្ងៃពុធទី២៣ខែវិច្ឆិកានេះ អភិបាលក្រុងនៅតំបន់ Crimea លោក Mikhail Razvozhaev បានប្រកាសពីការបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកចំនួនពីរគ្រឿង ក្នុងទីក្រុង Sevastopol ជាកន្លែងដែលប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ី ត្រូវបានប្រើប្រាស់។
ដោយឡែក កាលពីថ្ងៃអង្គារ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានអំពាវនាវសុំជំនួយអាមេរិកបន្ថែម ដោយបានស្តីបន្ទោសប្រទេសរុស្ស៊ី ចំពោះការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែន ហើយប្រើសីតុណ្ហភាពរដូវរងាជា “អាវុធនៃការបំផ្លិចបំផ្លាញ”៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Aljazeera
ចុចអាន៖ WHO ព្រមានថា ប្រជាជនអ៊ុយក្រែន ត្រូវប្រឈមមុខនឹងរដូវរងា ដែលគំរាមកំហែងដល់អាយុជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


