Connect with us

ព័ត៌មានអន្ដរជាតិ

WHO ព្រមានថា ប្រជាជនអ៊ុយក្រែន ត្រូវប្រឈមមុខនឹងរដូវរងា ដែលគំរាមកំហែងដល់អាយុជីវិត (មានវីដេអូ) 

បានផុស

នៅ

នៅថ្ងៃអង្គារទី២២ខែវិច្ឆិកានេះ អង្គការសុខភាពពិភពលោក (WHO) បានព្រមានថា មនុស្សរាប់លាននាក់ក្នុងប្រទេសអ៊ុយក្រែន ត្រូវប្រឈមមុខនឹងរដូវរងាដែលគំរាមកំហែងដល់អាយុជីវិតនៅឆ្នាំនេះ ខណៈរុស្ស៊ី នៅតែបន្តវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែន។

ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយ រុស្ស៊ីបានកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធថាមពលជាមួយនឹងការវាយប្រហារដោយមីស៊ីល រួមទាំងស្ថានីយទឹកស្អាត និងអគ្គិសនីផងដែរ ដោយធ្វើឲ្យផ្ទះសម្បែងទូទាំងប្រទេសគ្មានថាមពលប្រើប្រាស់ ខណៈរដូវរងាបានឈានចូលមកដល់។

លោក Hans Henri Pluge នាយកប្រចាំតំបន់នៅអឺរ៉ុបរបស់ WHO បាននិយាយថា “ពាក់កណ្តាលនៃហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែន ត្រូវខូចខាត ឬបំផ្លាញ។ នេះបានជះឥទ្ធិពលលើប្រព័ន្ធសុខាភិបាល និងសុខភាពប្រជាជនរួចទៅហើយ”។

លោក​បាន​ព្រមាន​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ទីក្រុង កៀវ ថា​ “​រដូវរងា​នេះ​នឹង​ពាក់ព័ន្ធជាមួយការ​រស់រាន​មាន​ជីវិត។ បច្ចុប្បន្ន ប្រជាជន​អ៊ុយក្រែន ១០ លាន​នាក់​ ​គ្មាន​ថាមពល”។

WHO បានព្យាករថា ប្រជាជនអ៊ុយក្រែនរហូតដល់ទៅ៣លាននាក់ អាចចាកចេញពីផ្ទះរបស់ពួកគេដើម្បីស្វែងរកកន្លែងកក់ក្តៅ និងសុវត្ថិភាព ខណៈសីតុណ្ហភាពត្រូវបានគេព្យាករថា នឹងធ្លាក់ចុះដល់ -២០ អង្សាសេ នៅក្នុងតំបន់មួយចំនួននៃប្រទេស។

WHO បានកត់ត្រាការវាយប្រហារជាង ៧០០ លើកលើហេដ្ឋារចនាសម្ព័ន្ធសុខភាព ចាប់តាំងពីការលុកលុយរបស់រុស្ស៊ី ចាប់ផ្តើមនៅចុងខែកុម្ភៈ។

កាលពីសប្តាហ៍មុន រុស្ស៊ីបានវាយប្រហារទៅលើស្ថានីយថាមពលបន្ថែមទៀត នៅក្នុងការទម្លាក់គ្រាប់បែកទ្រង់ទ្រាយធំបំផុតមួយ ចាប់តាំងពីផ្ទុះសង្គ្រាម៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Aljazeera

ចុចអាន៖ អង់គ្លេសព្រមានថា សព្វាវុធ ដែល បញ្ជូន ទៅ អ៊ុយក្រែន អាចធ្លាក់ដល់ដៃក្រុមភេរវករ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១០ នាទីutes មុន

​សមាជិកសភា​ប៊ុលហ្គារីគាំទ្ររុស្ស៊ីនិង​អឺរ៉ុប ប៉ះពារគ្នា​​ដល់​រាងកាយ​ ក្នុងជម្លោះ​លើ​​​​​ប្រាក់​អឺរ៉ូ​

ព័ត៌មានអន្ដរជាតិ៣៤ នាទីutes មុន

ក្មេងជំនាន់ Gen Z ថៃ ​ព្រួយបារម្ភពី​ការចំណាយប្រចាំថ្ងៃខ្ពស់

សន្តិសុខសង្គម៣៧ នាទីutes មុន

មន្ទីរសាធារណការខេត្តព្រះវិហារ ថា នឹងចុះលុប​ជង្ហុកសំបុកមាន់នៅផ្លូវជាតិ៦៤ និងផ្លូវ៦២ ឲ្យមានគុណភាពល្អ ក្រោយមានការរិះគន់

ជីវិតកម្សាន្ដ១ ម៉ោង មុន

បទមួយរបស់ ខេមរៈ សិរីមន្ត្ត ផ្ទុះប្រជាប្រិយជាង ២ទសវត្សរ៍មុន ជាចម្រៀងដំបូងនាំឱ្យមហាជនទូទាំងប្រទេសស្គាល់លោក

សុខភាព១ ម៉ោង មុន

៥ ខែនេះ កុមារ និងស្ត្រីមានផ្ទៃពោះជាង ៥៣ ម៉ឺននាក់ ទៅពិនិត្យព្យាបាលជំងឺ នៅមន្ទីរពេទ្យគន្ធបុប្ផា កើនឡើង ១៧%

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ត្រី Oarfish បង្ហាញវត្តមាននៅប្រទេស អូស្រ្តាលី

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

កូរ៉េ​ខាង​ជើង លែង​យក​តង់​បាំង​នាវា​ចម្បាំងដែលលិច ក្រោយ​ស្រង់​ចេញពី​ទឹក​បាន​ពាក់កណ្ដាល​មក​វិញ

សន្តិសុខសង្គម១៩ ម៉ោង មុន

នគរបាលខណ្ឌ៧មករា ចុះ​ណែនាំ​បណ្ដា​ទីតាំង​យានដ្ឋាន កុំ​ឱ្យ​លក់​បំពង់​សុីម៉ាំង​ឮខ្លាំង រំខាន​ដល់​ពលរដ្ឋ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ត្រាំ ចុះហត្ថលេខា ហាមពលរដ្ឋ១២ប្រទេស មិនឲ្យចូលទឹកដី អាមេរិក

សន្តិសុខសង្គម២២ ម៉ោង មុន

ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍ និងអ្នកបើកបររថយន្ដដែលប៉ះទង្គិចគ្នានៅផ្លូវហាណូយមកសួរនាំ

Sokha Hotels

ព័ត៌មានពេញនិយម