ព័ត៌មានអន្ដរជាតិ
ប្រធានក្រុមប្រឹក្សា អឺរ៉ុប និយាយអ្វីខ្លះរឿងលោកស្រី Eva Kaili ពាក់ព័ន្ធអំពើពុករលួយធ្វើម្ចាស់ផ្ទះ World Cup នៅកាតា
ប្រធានក្រុមប្រឹក្សាអឺរ៉ុប (EU) លោក Charles Michel បានប្រាប់ទស្សនាវដ្ដី Politico កាលពីថ្ងៃពុធថា រឿងអាស្រូវពុករលួយដែលនាំទៅដល់ការចាប់ខ្លួនអតីតអនុប្រធានសភាអឺរ៉ុបលោកស្រី Eva Kaili ពីបទទទួលសំណូកពីប្រទេសកាតាធ្វើម្ចាស់ផ្ទះ World Cup ឆ្នាំ ២០២២ កំពុងបំផ្លាញភាពជឿជាក់ដល់ EU ស្របពេលដែលប្លុកនេះរងគ្រោះរួចទៅហើយ ។

លោក Michel បាននិយាយថា ការចូលរួមរបស់សមាជិកសភាអឺរ៉ុប ក្នុងការបញ្ចុះបញ្ចូលដោយខុសច្បាប់ជាមួយរដ្ឋាភិបាលកាតា ជាថ្នូរនឹងប្រាក់រាប់លានអឺរ៉ូ កំពុងធ្វើឲ្យខូចដល់ភាពជឿជាក់របស់សហភាពអឺរ៉ុប ហើយវារឹតតែពិបាកសម្រាប់ពួកយើង ក្នុងការផ្តោតលើវិបត្តិសេដ្ឋកិច្ច និងថាមពល ដែលជះឥទ្ធិពលដល់ជីវិតរស់នៅរបស់ពលរដ្ឋអឺរ៉ុបនាពេលនេះ ។
ស្របពេលជាមួយគ្នានេះ លោក Michel បានស្នើឲ្យប្លុកនេះត្រូវតែធ្វើសកម្មភាពដើម្បីការពារការប្រព្រឹត្តបែបនេះតទៅទៀ ។ ដំបូងយើងត្រូវរៀនមេរៀនពីរឿងនេះ ហើយបង្កើតជាកញ្ចប់នៃវិធានការដើម្បីចៀសវាងរឿងបែបនេះកើតឡើងសាជាថ្មី ក៏ដូចជាដើម្បីការពារអំពើពុករលួយនាពេលអនាគតផងដែរ” ។

ទាំងលោកស្រី Kaili, ស្វាមីរបស់លោកស្រីគឺលោក Francesco Giorgi, លោក Pier Antonio Panzeri និងបុគ្គលម្នាក់ទៀតដែលមិនបញ្ចេញឈ្មោះត្រូវបានចោទប្រកាន់ពីបទ “ចូលរួមក្នុងអង្គការឧក្រិដ្ឋកម្ម ការលាងលុយកខ្វក់ និងអំពើពុករលួយ” ខណៈភរិយា និងកូនស្រីរបស់លោក Panzeri បច្ចុប្បន្នកំពុងស្ថិតនៅក្រោមការចាប់ខ្លួននៅក្នុងប្រទេសអ៊ីតាលី ហើយត្រូវបានគេជឿថាបានចូលរួមក្នុងរឿងអាស្រូវនេះដោយការដោះដូរសាច់ប្រាក់ និងអំណោយមួយចំនួន ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ អាជ្ញាធរបែលហ្ស៊ិករឹបអូសទ្រព្យសម្បត្តិបានជាង ១.៥ លានអឺរ៉ូពីទ្រព្យសម្បត្តិដែលជាប់ពាក់ព័ន្ធនឹងជនសង្ស័យទាំង ៤ នាក់នេះ ។ បើទោះជាយ៉ាងនេះក្ដី ប្រទេសកាតាបានបដិសេធការជាប់ពាក់ព័ន្ធក្នុងសំណុំរឿងពុករលួយដែលត្រូវបានស៊ើបអង្កេតដោយអាជ្ញាធរប៊ែលហ្ស៊ិក ជុំវិញការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ ២០២២ ដែលប្រទេសកាតាធ្វើជាម្ចាស់ផ្ទះ និងថែមទាំងបានព្រមានថា នឹងជះឥទ្ធិពលអវិជ្ជមានដល់កិច្ចសហប្រតិបត្តិការសន្តិសុខ និងការពិភាក្សាស្តីពីសន្តិសុខថាមពលពិភពលោកផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ RT
ចុចអាន ៖ ទីបំផុត អតីតអនុប្រធានសភាអឺរ៉ុប Eva Kaili សារភាពរឿងពុករលួយធ្វើម្ចាស់ផ្ទះ World Cup នៅកាតា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


