Connect with us

ព័ត៌មានអន្ដរជាតិ

វីដេអូចុងក្រោយដ៏រន្ធត់ ថតដោយអ្នកដំណើរក្នុងឧទ្ធម្ភាគចក្រ មុនពេលហោះបុកគ្នា នៅអូស្រ្តាលី

បានផុស

នៅ

វីដេអូថ្មីដែលទើបតែបញ្ចេញ បានបង្ហាញថា អ្នកនៅរស់រានមានជីវិតពីឧប្បត្តិហេតុធ្លាក់ឧទ្ធម្ភាគចក្រនៅប្រទេសអូស្ត្រាលី បានព្យាយាមព្រមានភីឡុតអំពីគ្រោះថ្នាក់ដែលជិតមកដល់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងវីដេអូនោះ គេឃើញអ្នកដំណើរម្នាក់ អង្គុយនៅកៅអីខាងក្រោយនៃឧទ្ធម្ភាគចក្រ ទះស្មាភីឡុត។ អ្នកបើកឧទ្ធម្ភាគចក្រឈ្មោះ Michael James បានបែរក្បាលមក ខណៈអ្នកដំណើរ ចាប់កៅអីរបស់គាត់។

ក្រោយមក ឧទ្ធម្ភាគចក្រនេះ និងឧទ្ធម្ភាគចក្រមួយគ្រឿងទៀត បានបុកគ្នាពេញទំហឹង ដោយសម្លាប់ប្តីប្រពន្ធជនជាតិអង់គ្លេស និងជនជាតិអូស្ត្រាលីពីរនាក់។

វីដេអូឃ្លីប​ ដែលផ្សាយដោយសារព័ត៌មាន 7 News របស់ប្រទេសអូស្ត្រាលី គឺត្រូវបានថតនៅលើឧទ្ធម្ភាគចក្រទេសចរណ៍ Sea World ដែលត្រៀមចុះចតនៅលើឆ្នេរ Gold Coast កាលពីរសៀលថ្ងៃចន្ទទី០២ខែមករា។

លោក James បានព្យាយាមចុះចតឧទ្ធម្ភាគចក្រដោយសុវត្ថិភាព បើទោះបីជាស្លាបចក្ររបស់ឧទ្ធម្ភាគចក្រមួយគ្រឿងទៀត បានបុកទម្លុះកញ្ចក់នៃឧទ្ធម្ភាគចក្ររបស់គាត់ក៏ដោយ។

មនុស្សប្រាំនាក់ក្នុងចំណោមមនុស្សប្រាំមួយនាក់ នៅលើឧទ្ធម្ភាគចក្ររបស់លោក James បានរងរបួសស្រាល។ 

ក្រុមអ្នកស៊ើបអង្កេតបាននិយាយថា ពួកគេកំពុងរកឲ្យឃើញពីមូលហេតុដែលបណ្តាលឲ្យមានគ្រោះថ្នាក់នេះកើតឡើង៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ វីដេអូ ថតជាប់ ឧទ្ធម្ភាគចក្រ ២គ្រឿងហោះទៅបុកគ្នានៅ អូស្រ្តាលី សម្លាប់មនុស្សច្រើននាក់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម