ព័ត៌មានអន្ដរជាតិ
ផ្ទួនៗ បន្ទាប់ពីធ្លាក់យន្តហោះ ពេលនេះឥណ្ឌូនេស៊ីជួបគ្រោះធម្មជាតិបាក់ដី ស្លាប់និងរបួសមនុស្សជិត៣០នាក់
ការបាក់ដីពីរលើកដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងបានសម្លាប់មនុស្សយ៉ាងតិច១១នាក់ និង១៨នាក់ផ្សេងទៀតរងរបួសនៅភាគខាងលិចប្រទេសឥណ្ឌូនេស៊ី។

អ្នកនាំពាក្យក្រុមប្រឹក្សាជាតិសម្រាប់ការគ្រប់គ្រងគ្រោះមហន្តរាយឥណ្ឌូនេស៊ី (BNPB) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យថា ការបាក់ដីនៅភូមិ Cihanjuang ក្នុងខេត្តជ្វាខាងលិច ដែលមានចម្ងាយប្រហែល១៥០គីឡូម៉ែត្រភាគអាគ្នេយ៍រដ្ឋធានី ហ្សាការតា បានកើតឡើងនៅម៉ោង៤ល្ងាចនិង៧យប់កាលពីថ្ងៃសៅរ៍។

លោក Raditya Jati បាននិយាយថា “ការបាក់ដីដំបូងគឺបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំងនិងស្ថានភាពដីមិនល្អ។ ការរអិលបាក់ដីជាបន្តបន្ទាប់បានកើតឡើង ខណៈពេលដែលមន្រ្តីប៉ូលិសកំពុងជម្លៀសជនរងគ្រោះនៅជុំវិញតំបន់បាក់ដីលើកដំបូង។ ក្រុមអ្នកជួយសង្គ្រោះស្ថិតក្នុងចំណោមជនរងគ្រោះ”។
លោក Jati បន្តថា ចំនួនអ្នកស្លាប់អាចកើតឡើង។ លោកបន្ថែមថា ភ្លៀងនិងផ្គររន្ទះអាចរារាំងដល់កិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ។

គ្រោះធម្មជាតិនេះបានកើតឡើង ស្របពេលដែលប្រទេសឥណ្ឌូនេស៊ីកំពុងជួបប្រទះជាមួយនឹងគ្រោះថ្នាក់ធ្លាក់យន្តហោះចូលសមុទ្រដ៏សោកសៅ។
យន្តហោះ Boeing 737 របស់ក្រុមហ៊ុនអាកាសចរណ៍ Sriwijaya Air បានដឹកមនុស្សចំនួន៦២នាក់នៅពេល វាបានបាត់ពីរ៉ាដាអំឡុងពេលធ្វើដំណើរទៅកាន់កោះ Borneo៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Al Jazeera
ចុចអាន៖ ឥណ្ឌូនេស៊ី កំណត់បានទីតាំងនៃប្រអប់ខ្មៅរបស់យន្តហោះដែលធ្លាក់
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


