ព័ត៌មានអន្ដរជាតិ
ថ្ងៃនេះ លោក ចូ បៃដិន ចាក់វ៉ាក់សាំងកូវីដដូសទីពីរ
លោក ចូ បៃដិន ប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិកនឹងទទួលបានការចាក់ដូសទីពីនៃវ៉ាក់សាំងកូវីដរបស់ក្រុមហ៊ុន Pfizer-BioNTech នៅថ្ងៃចន្ទនេះ ។ នេះបើយោងតាមក្រុមអ្នកផ្ទេរអំណាចរបស់គាត់ ។

កាលពីថ្ងៃទី ២១ ខែធ្នូ លោក Biden បានចាក់វ៉ាក់សាំងដូសដំបូងរបស់ក្រុមហ៊ុន Pfizer-BioNTech ផ្សាយតាមទូរទស្សន៍ក្នុងគោលបំណងដើម្បីពង្រឹងទំនុកចិត្តដល់ប្រជាជន នៅពេលប្រទេសនេះព្យាយាមទប់ស្កាត់ការរីករាលនៃជំងឺកូវីដ ១៩ ។
ការចាក់ថ្នាំបង្ការនៅក្នុងប្រទេសបានចាប់ផ្តើមនៅថ្ងៃទី ១៤ ខែធ្នូជាមួយបុគ្គលិកសុខាភិបាល និងបុគ្គលិកជួរមុខ ។ ក្រៅពីវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer-BioNTech សហរដ្ឋអាមេរិកកំពុងចាត់ចែងចាក់វ៉ាក់សាំងរបស់ក្រុមហ៊ុន Moderna ផងដែរ ។

យោងតាមទីភ្នាក់ងារសុខាភិបាលជាតិនៃមជ្ឈមណ្ឌលទប់ស្កាត់ និងបង្ការជំងឺ (CDC) ឲ្យដឹងថា គិតត្រឹមថ្ងៃសុក្រវ៉ាក់សាំងដូសដំបូងចំនួន ៦.៦ លានដូសត្រូវបានចាក់ដល់ប្រជាជន ។
គួរបញ្ជាក់ថា ទាំងវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer និង Moderna ត្រូវបានគេដឹងថាប្រើប្រាស់បច្ចេកវិទ្យា RNA messenger ហើយត្រូវការចាក់ចំនួន ២ ដូស ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


