ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន ព្រមានថា រុស្ស៊ី ប្រមូលផ្តុំកងទ័ព ៥០ម៉ឺននាក់រួចហើយ សម្រាប់វាយប្រហារ នៅថ្ងៃខួបនៃការលុកលុយ (មានវីដេអូ)
រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែនបាននិយាយថា ប្រទេសរុស្ស៊ី កំពុងរៀបចំការវាយលុកថ្មីដ៏សំខាន់មួយ ហើយព្រមានថា សកម្មភាពអាចចាប់ផ្តើមភ្លាមៗនៅថ្ងៃទី២៤ខែកុម្ភៈ។

លោក Oleksii Reznikov បាននិយាយនៅថ្ងៃព្រហស្បតិ៍ទី០២ខែកុម្ភៈថា ទីក្រុងមូស្គូបានប្រមូលផ្តុំកងទ័ពរាប់ម៉ឺននាក់រួចទៅហើយ ហើយអាចសាកល្បងអ្វីមួយដើម្បី អបអរខួបនៃការលុកលុយដំបូងកាលពីឆ្នាំមុន។
ការវាយប្រហារ ក៏នឹងសម្គាល់ទិវាអ្នកការពារមាតុភូមិរុស្ស៊ីផងដែរ នៅថ្ងៃទី២៣ខែកុម្ភៈ។
លោក Reznikov និយាយថា ទីក្រុងមូស្គូ បានចល័តកងទ័ពប្រហែល ៥០០ ០០០នាក់សម្រាប់ការវាយលុកនេះ។

កាលពីខែកញ្ញា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានប្រកាសអំពីការចល័តទ័ពទូទៅប្រមាណ ៣០០ ០០០ នាក់ ដែលលោកនិយាយថា ជាការចាំបាច់ ដើម្បីធានាបាននូវបូរណភាពទឹកដីរបស់ប្រទេស។
ប៉ុន្តែលោក Reznikov លើកឡើងថា តួរលេខពិតប្រាកដនៃកងទ័ពដែលត្រូវបានជ្រើសរើស និងដាក់ពង្រាយនៅអ៊ុយក្រែន អាចខ្ពស់ជាងនេះឆ្ងាយណាស់៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ លោក ពូទីន ណែនាំឲ្យរុស្ស៊ី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងយោធា ជាមួយសម្ព័ន្ធមិត្តដែកថែប
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា


