ព័ត៌មានអន្ដរជាតិ
បេឡារុស ដាក់មីស៊ីលមានសមត្ថភាពផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរដែលទិញពី រុស្ស៊ី ព្រមានលោកខាងលិច
មន្ត្រីក្រសួងការពារជាតិបេឡារុសបាននិយាយថា ពួកគេបានដាក់ពង្រាយកាំជ្រួចមីស៊ីលរយៈចម្ងាយជិត មានសមត្ថភាពនុយក្លេអ៊ែរ Iskander ដែលបានទិញពីប្រទេសរុស្ស៊ី ។
ក្រសួងបាននិយាយកាលពីថ្ងៃពុធថា ការដាក់ពង្រាយមីស៊ីល Iskander នេះ គឺបន្ទាប់ពីទាហានបេឡារុសបានបញ្ចប់ការហ្វឹកហ្វឺនពីសំណាក់យោធារុស្ស៊ី អំពីការអនុវត្តជាក់ស្ដែងនៅលើមូលដ្ឋានយោធានៅក្នុងប្រទេសបេឡារុស ។
ក្រសួងបាននិយាយទៀតថា ប្រព័ន្ធកាំជ្រួចមីស៊ីលនេះមានរយៈចម្ងាយជិតមែន ប៉ុន្តែអាចហោះដល់ទៅ ៥០០ គីឡូម៉ែត្រឯណោះ ហើយអាចវាយប្រហារគ្រប់គោលដៅទាំងអស់ ជាមួយនឹងសមត្ថភាពផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរ ។
នៅក្នុងកិច្ចពិភាក្សាជាមួយប្រធានាធិបតីបេឡារុសលោក Alexander Lukashenko កាលពីខែមិថុនាកន្លងទៅ, ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានចង្អុលបង្ហាញថា ប្រព័ន្ធកាំជ្រួចមីស៊ីល Iskander នឹងត្រូវបានផ្គត់ផ្គង់ដល់ប្រទេសបេឡារុស នៅគ្រប់ដំណាក់កាលចាំបាច់ទាំងអស់ ។
ទន្ទឹមនោះ ការវិវឌ្ឍន៍ចុងក្រោយនេះកើតឡើង បន្ទាប់ពីប្រទេសបេឡារុស ដែលជាសម្ព័ន្ធមិត្តរបស់រុស្ស៊ី បានធ្វើសមយុទ្ធកងទ័ពអាកាសរួមគ្នាចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ១៨ ខែមករាកន្លងមកនេះ ហើយវាក៏ត្រូវបានគេមើលឃើញដែរថា ជាការព្រមានដល់ប្រទេសលោកខាងលិច ដែលកំពុងបង្កើនការគាំទ្រផ្នែកយោធារបស់ពួកគេសម្រាប់អ៊ុយក្រែន ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ រុស្ស៊ី ព្រមាន អ៊ុយក្រែន ប្រយ័ត្នផ្ទុះសង្គ្រាមសាសនាដ៏ធំមួយទៀតនៅ អឺរ៉ុប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


