ព័ត៌មានអន្ដរជាតិ
មកដឹងមូលហេតុ ប្រធានធនាគារពិភពលោក ចុះចេញពីតំណែង
ប្រធានធនាគារពិភពលោក លោក David Malpass បានប្រកាសចុះចេញពីតំណែងនៅថ្ងៃទី ៣០ ខែឧសភា ឆ្នាំ២០២៣ ខាងមុខនេះ បន្ទាប់ពីមានបញ្ហាចម្រូងចម្រាស់ពាក់ព័ន្ធនឹងការបម្រែបម្រួលអាកាសធាតុ ។

លោក Malpass ទទួលរងការរិះគន់យ៉ាងខ្លាំងលើការប្តេជ្ញាចិត្តរបស់ធនាគារពិភពលោកចំពោះសកម្មភាពអាកាសធាតុ និងលើទស្សនៈផ្ទាល់ខ្លួនរបស់លោក ។ ទន្ទឹមនឹងនោះ លោកត្រូវបានគេដឹងថា ស្ថិតនៅក្រោមសម្ពាធកាន់តែខ្លាំងឡើងចាប់តាំងពីខែកញ្ញាឆ្នាំមុន នៅពេលដែលគាត់បានបដិសេធមិនទទួលយកជាសាធារណៈ ពាក់ព័ន្ធជាមួយការដុតឥន្ធនៈហ្វូស៊ីលដែលធ្វើឲ្យភពផែនដីឡើងកម្ដៅ ។
ពាក់ព័ន្ធជាមួយថវិកាវិញ ធនាគារពិភពលោក បានចំណាយជាង ៣២ ពាន់លានដុល្លារក្នុងឆ្នាំ ២០២២ ដែលខ្ទង់ចំណាយនេះកើនឡើងទ្វេរដង ដើម្បីជួយប្រទេសនានាក្នុងការដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុ ខណៈកត្តានេះហើយបានធ្វើឲ្យធនាគារពិភពលោក ទទួលការរិះគន់ជាខ្លាំង ។

ទន្ទឹមនោះ ចំពោះការប្រកាសចាកចេញរបស់លោកនៅពេលនេះដែរក៏កើតឡើង ស្របពេលដែលធនាគារពិភពលោកបានបង្ហាញពីចេតនារបស់ខ្លួនក្នុងការធ្វើឲ្យសកម្មភាពអាកាសធាតុកាន់តែមានសារៈសំខាន់សម្រាប់បេសកកម្មនាពេលខាងមុខ ។
សូមបញ្ជាក់ថា លោក David Malpass ត្រូវបានតែងតាំងជាប្រធានធនាគារពិភពលោកដោយអតីតប្រធានាធិបតីអាមេរិកលោក Donald Trump នៅក្នុងឆ្នាំ ២០១៩ ខណៈដែលអាមេរិកជាសមាជិកភាគហ៊ុនធំជាងគេនៅក្នុងធនាគារមួយនេះ ៕

ប្រែសម្រួលដោយ ៖ នាង រតនៈ
ប្រភព ៖ Climate Home News, CNN
ចុចអាន ៖ ប្រទេសសម្ព័ន្ធមិត្ត រុស្ស៊ី មិនត្រូវការអាវុធនុយក្លេអ៊ែរវាយប្រហារ អាមេរិក និងអឺរ៉ុបឡើយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៥ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ១ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


