Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី កំពុងផលិតនាវាមុជទឹកថ្មី មិនមែនប្រើថាមពលនុយក្លេអ៊ែរ

បានផុស

នៅ

រុស្ស៊ីកំពុងផលិតនាវាមុជទឹកដែលមិនមែនដើរដោយថាមពលនុយក្លេអ៊ែរ ដោយជំនួសមកប្រើប្រព័ន្ធថាមពល AIP និងអាគុយលីចូម-អ៊ីយ៉ុង ដែលធ្វើឲ្យនាវា​បង្កើនសមត្ថភាពប្រយុទ្ធកាន់តែខ្លាំងក្លាជាងមុន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Alexei Rakhmanov អគ្គនាយកក្រុមហ៊ុន United Shipbuilding Corporation បានប្រាប់សារព័ត៌មាន Sputnik ថា ការអភិវឌ្ឍនាវាមុជទឹកថ្មី ដែលប្រើប្រាស់រួមគ្នារវាងអាគុយលីចូម-អ៊ីយ៉ុង ជាមួយនឹងប្រព័ន្ធថាមពល AIP ដោយការិយាល័យវិស្វកម្ម​​ Rubin រុស្ស៊ី នឹងធ្វើឲ្យនាវាមុជទឹក កាន់តែសមត្ថភាពប្រយុទ្ធខ្លាំងជាងមុន ដោយសារអាគុយលីចូម-អ៊ីយ៉ុង មាន​ថាមពល​ខ្លាំង​ជាង​អាគុយ​បច្ចុប្បន្ន​ ។

កាលពីខែតុលាឆ្នាំមុន លោក Andrey Baranov អគ្គនាយករងនៃអង្គភាពសេដ្ឋកិច្ចបរទេស និងកិច្ចសហប្រតិបត្តិការបច្ចេកទេសយោធារបស់ការិយាល័យ Rubin បានប្រាប់ Sputnik ថា ការិយាល័យរចនាវិស្វកម្មក៏គ្រោងនឹងបង្កើតប្រព័ន្ធថាមពល AIP សម្រាប់នាវាមុជទឹកដែលមិនមែនដើរដោយថាមពលនុយក្លេអ៊ែរផងដែរ ដោយផ្អែកលើការផលិតអ៊ីដ្រូសែនពីប្រេងម៉ាស៊ូតវិញ ។

គួរបញ្ជាក់ថា ប្រព័ន្ធថាមពល AIP នឹងជួយបង្កើនសមត្ថភាពបំបាំងកាយរបស់នាវាមុជទឹកកាន់តែខ្ពស់ ព្រោះវា ដំណើរការដោយមិនមានអុកស៊ីសែនចូលបរិយាកាស ៕

ប្រែសម្រួលដោយ ៖ នាង រតនៈ

ប្រភព ៖ Sputnik

ចុចអាន ៖​ សង្គ្រាមកាន់តែអូសបន្លាយពេល លោក Biden រឹតតែឈឺក្បាលរឿងផ្ដល់ ជំនួយឲ្យ អ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម