ព័ត៌មានអន្ដរជាតិ
សង្គ្រាមកាន់តែអូសបន្លាយពេល លោក Biden រឹតតែឈឺក្បាលរឿងផ្ដល់ជំនួយឲ្យ អ៊ុយក្រែន
រយៈពេល ១ ឆ្នាំ បន្ទាប់ពីរុស្ស៊ីបានចាប់ផ្តើមសង្រ្គាមប្រឆាំងនឹងអ៊ុយក្រែន ប្រធានាធិបតីអាមេរិកលោក Joe Biden ប្រឈមមុខនឹងកិច្ចការដ៏លំបាកមួយ គឺការរក្សាជំនួយដ៏មានសារៈសំខាន់សម្រាប់វិស័យការពារជាតិរបស់អ៊ុយក្រែន ។

រដ្ឋបាលលោក Biden បានផ្គត់ផ្គង់ជំនួយយោធាជិត ៣០ ពាន់លានដុល្លារដល់អ៊ុយក្រែន ចាប់តាំងពីវិមានក្រឹមឡាំងបានចាប់ផ្តើមសង្រ្គាមលើទីក្រុងកៀវនៅថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២២ ។ ជំនួយនេះគឺមានគោលបំណងជួយអ៊ុយក្រែនការពារព្រំដែនរបស់ខ្លួនពីការវាយលុកដែលកំពុងបន្តដោយរុស្ស៊ី ដែលបានជម្លៀសប្រជាជនអ៊ុយក្រែនរាប់លាននាក់ចេញពីប្រទេស និងថែមទាំងបានសម្លាប់មនុស្សរាប់ម៉ឺននាក់ផងដែរ ។
ទន្ទឹមនោះ ជំនួយមនុស្សធម៌បន្ថែមចំនួន ១.៩ ពាន់លានដុល្លារត្រូវបានផ្តល់ជូនសម្រាប់គាំទ្រជនភៀសខ្លួន និងសហគមន៍ដែលងាយរងគ្រោះ ហើយ ១៣ ពាន់លានដុល្លារបានផ្តល់ទៅមូលនិធិរបស់រដ្ឋាភិបាលអ៊ុយក្រែន តាមរយៈធនាគារពិភពលោក ។

ស្របពេលជាមួយគ្នានេះ ក្នុងអំឡុងពេលទស្សនកិច្ចដ៏គួរឲ្យភ្ញាក់ផ្អើលមួយទៅកាន់រដ្ឋធានីអ៊ុយក្រែនកាលពីថ្ងៃចន្ទសប្ដាហ៍មុន, លោក Biden បានប្រាប់ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ថា “រដ្ឋាភិបាលអាមេរិក និងពិភពលោក នឹងឈរនៅជាមួយអ្នក ឈរនៅជាមួយប្រជាជនអ៊ុយក្រែន” ។
លោក Biden បាននិយាយនៅក្នុងទីក្រុងកៀវថា “នេះគឺជាសង្រ្គាមដែនដីដ៏ធំបំផុតនៅអឺរ៉ុបក្នុងរយៈពេលប៉ុន្មានសតវត្សន៍មកនេះ ប៉ុន្តែយើងមានទំនុកចិត្តថា អ៊ុយក្រែននឹងឈ្នះ ។ ប្រជាជនអាមេរិកដឹងថា វាមានសារៈសំខាន់ ព្រោះថា ការលុកលុយដែលមិនបានត្រួតពិនិត្យ គឺជាការគំរាមកំហែងដល់យើងទាំងអស់គ្នា” ។

គួរបញ្ជាក់ថា កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ លោក វ្ល៉ាឌីមៀរ ពូទីន បានចាប់ផ្តើមប្រតិបត្តិការសឹកមួយនៅអ៊ុយក្រែន ដើម្បីឆ្លើយតបនឹងសំណើសុំជំនួយពីប្រមុខនៃសាធារណរដ្ឋ Donbass ខណៈរហូតមកដល់ពេលនេះ វាអូសបន្លាយពេល ១ ឆ្នាំហើយ ។
បន្ទាប់មក លោកខាងលិចបានដាក់ទណ្ឌកម្មយ៉ាងខ្លាំងក្លាប្រឆាំងរុស្ស៊ី និងបង្កើនការផ្គត់ផ្គង់សព្វាវុធដល់រដ្ឋាភិបាលទីក្រុងកៀវ ដែលមានតម្លៃរាប់សិបពាន់លានដុល្លារ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
ចុចអាន ៖ ទីបំផុត រថក្រោះខ្លារខិន Leopard 2 ទៅដល់ដៃ អ៊ុយក្រែន ហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


