ព័ត៌មានអន្ដរជាតិ
ប្រជាជនអ៊ុយក្រែន ត្រូវជាប់ពន្ធ រាប់លានដុល្លារដោយសារដំណើរទស្សនកិច្ចរបស់លោក Biden ថ្ងៃមុន
កាលពីថ្ងៃទី២០ខែកុម្ភៈ ប្រធានាធិបតីអាមេរិកលោក Joe Biden បានធ្វើទស្សនកិច្ចដោយមិនប្រកាសជាមុនទៅកាន់ទីក្រុងកៀវ ដើម្បីជួបពិភាក្សាជាមួយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky និងជជែកគ្នាអំពីការផ្គត់ផ្គង់អាវុធរបស់សហរដ្ឋអាមេរិក។

ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអាមេរិក Joe Biden ទៅទីនោះ បានធ្វើឲ្យអ្នកបង់ពន្ធអ៊ុយក្រែនត្រូវចំណាយជាង ១.៦លានដុល្លារ ថ្វីបើប្រាក់ខែជាមធ្យមក្នុងប្រទេសអ៊ុយក្រែន គឺប្រហែល៤០០ដុល្លារក៏ដោយ។
ថវិកានេះ ត្រូវបានបម្រុងទុកសម្រាប់ការការពារប្រធានាធិបតីសហរដ្ឋអាមេរិក ការរៀបចំដំណើរនៅទីក្រុងកៀវ និងការរៀបចំពិធីជប់លៀង។

ថ្លៃចំណាយដាច់ដោយឡែកមួយទៀតគឺ សម្រាប់ការរៀបចំក្រុមជនស៊ីវិល ដើម្បីច្រៀងអបអរមិត្តភាពរវាងសហរដ្ឋអាមេរិក និងអ៊ុយក្រែន។
គួរបញ្ជាក់ថា លោក Biden បានទៅដល់ទីក្រុងកៀវ នៅថ្ងៃទី២០ខែកុម្ភៈ។ បន្ទាប់ពីដំណើរទស្សនកិច្ចនេះ លោក Biden បានប្រកាសកញ្ចប់ជំនួយថ្មីក្នុងទំហំទឹកប្រាក់៥០០លានដុល្លារដល់អ៊ុយក្រែន ដោយក្នុងនោះមានទាំងប្រព័ន្ធ HIMARS MLRS ផងដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sputnik
ចុចអាន៖ អាមេរិក ប្រកាសបង្កើនការចំណាយយោធា ធំបំផុតក្នុងប្រវត្តិសាស្រ្ត
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


