Connect with us

ព័ត៌មានអន្ដរជាតិ

ចិន វាយបកទៅ អាមេរិក និងណាតូ រឿងអ៊ុយក្រែន

បានផុស

នៅ

អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បាននិយាយក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ទី០៦ខែមេសាថា មិនមែនប្រទេសចិនទេ តែគឺអង្គការណាតូ ដែលជាអ្នកទទួលខុសត្រូវចំពោះវិបត្តិនៅអ៊ុយក្រែន ហើយអង្គការនេះគ្មានជំហរសីលធម៌ទាល់តែសោះ ចំពោះការរិះគន់ទីក្រុងប៉េកាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning (រូបថត៖ ក្រសួងការបរទេសចិន)

លោកស្រី Mao លើកឡើងថា “សហរដ្ឋអាមេរិក និងប្លុកយោធានៃអង្គការណាតូ គឺផ្តល់ការទទួលខុសត្រូវដែលមិនអាចដោះស្រាយបានចំពោះវិបត្តិអ៊ុយក្រែន។ ​ចំពោះ​វិបត្តិ​អ៊ុយក្រែន ចិនបាន​ប្រកាន់​ជំហរដ៏​ត្រឹមត្រូវ និង​មាន​គោលដៅ។ យើង​បាន​និង​កំពុង​តស៊ូ​មតិ​ក្នុង​ការ​ដោះស្រាយ​វិបត្តិ​នយោបាយ និង​ធ្វើ​ការ​ចរចា​ដើម្បី​សន្តិភាព។ ​នេះ​ជា​យុទ្ធសាស្ត្រ​មួយ​ដែល​គាំទ្រ​ដោយ​ប្រទេស​ភាគច្រើន​ក្នុង​ពិភពលោក”។

ប្រតិកម្មរបស់លោកស្រី កើតឡើងបន្ទាប់ពីអគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បានព្រមានចិន កុំឲ្យចងសម្ព័ន្ធភាពយោធាជាមួយទីក្រុងមូស្គូ ដោយចោទប្រកាន់ទីក្រុងប៉េកាំងថា បានជួយជំរុញសេដ្ឋកិច្ចរបស់រុស្ស៊ី និង បដិសេធថ្កោលទោសការវាយលុករបស់ទីក្រុងមូស្គូ។

អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg (រូបថត៖ AP)

លើសពីនេះ លោក Stoltenberg អះអាងថា ការផ្គត់ផ្គង់សព្វាវុធទៅឲ្យសត្រូវរបស់ណាតូ នឹងក្លាយជាកំហុសប្រវត្តិសាស្ត្រ ជាមួយនឹងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ។

ទោះបីជាយ៉ាងណាក៏ដោយ ទីក្រុងប៉េកាំងបានបដិសេធម្តងហើយម្តងទៀតថា ខ្លួនមិនមានផែនការផ្តល់ជំនួយសាហាវដល់រុស្ស៊ីទេ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ ណាតូ ព្រមានចិន កុំចូលដៃជាមួយ រុស្ស៊ី ឲ្យសោះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម