ព័ត៌មានអន្ដរជាតិ
លោក ថាក់ស៊ីន បង្ហាញតម្រុយត្រឡប់ចូលស្រុកវិញ
អតីតនាយករដ្ឋមន្ត្រីថៃលោក ថាក់ស៊ីន ស៊ីណាវ៉ាត់ត្រា បានប្រកាសនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា លោកចង់ត្រឡប់ទៅផ្ទះនៅក្នុងប្រទេសថៃវិញ ដើម្បីមកមើលចៅប្រុសថ្មីរបស់លោក ។
កាលពីថ្ងៃចន្ទកូនស្រីរបស់លោក ថាក់ស៊ីន គឺលោកស្រី ផេថងថាន ស៊ីណាវ៉ាត់ត្រា សម្រាលបានកូនប្រុសម្នាក់ ឈ្មោះ Prutthasin Sooksawas និងជាចៅទី ៧ របស់លោក ថាក់ស៊ីន ស្របពេលដែលលោកកំពុងរស់នៅនិរទេសខ្លួន ។
តាមរយៈការសរសេរបង្ហោះនៅលើបណ្ដាញ Twitter, អតីតនាយករដ្ឋមន្ត្រីរូបនេះបាននិយាយថា ខ្ញុំរីករាយណាស់ដែលបានស្វាគមន៍ចៅទី ៧ ហើយខណៈដែលខ្ញុំនឹងមានអាយុ ៧៤ ឆ្នាំនៅខែកក្កដានេះ ខ្ញុំចង់សុំការអនុញ្ញាតដើម្បីត្រឡប់ទៅមើលថែចៅរបស់ខ្ញុំវិញ ។ ជួបគ្នាឆាប់ៗនេះ” ។
ទន្ទឹមនោះ កន្លងមកលោក ថាក់ស៊ីន ក៏បានបញ្ចេញតម្រុយជាច្រើនផងដែរ អំពីការវិលត្រឡប់ទៅប្រទេសថៃវិញ ។ ជាក់ស្ដែង លោកបានប្រាប់សារព័ត៌មានជប៉ុន Kyodo News កាលពីថ្ងៃទី២៤ ខែមីនាថា គាត់សុខចិត្តប្រឈមមុខនឹងច្បាប់ ប្រសិនបើគាត់អាចចំណាយពេលពេញមួយជីវិតជាមួយក្រុមគ្រួសាររបស់គាត់ ។
គួរបញ្ជាក់ថា លោក ថាក់ស៊ីន បានរស់នៅនិរទេសខ្លួន ចាប់តាំងពីឆ្នាំ ២០០៨ មកម្ល៉េះ ដោយចំណាយពេលភាគច្រើននៅក្នុងទីក្រុងឌូបៃ បន្ទាប់ពីរដ្ឋាភិបាលរបស់គាត់ត្រូវបានបណ្តេញចេញដោយរដ្ឋប្រហារយោធាដឹកនាំដោយលោកឧត្តមសេនីយ Sonthi Boonyaratglin កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០០៦ ហើយលោក ថាក់ស៊ីន ក៏ប្រឈមមុខនឹងការចោទប្រកាន់ និងកាត់ទោសដាក់ពន្ធនាគារជាច្រើនដងផងដែរ ជុំវិញការចោទប្រកាន់ពីបទរំលោភបំពានអំណាច ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ The Nation Thailand
ចុចអាន ៖ បក្សភឿថៃ ឲ្យគណៈកម្មាធិការរៀបចំការបោះឆ្នោត ពន្យល់មូលហេតុ បោះពុម្ពសន្លឹកឆ្នោតច្រើនជាងអ្នកបោះ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


