ព័ត៌មានអន្ដរជាតិ
ប្រទេសមួយនៅ អឺរ៉ុប កាន់កាប់ទ្រព្យសម្បត្តិ រុស្ស៊ី ជាង ៨ ពាន់លានដុល្លារ
ចាប់តាំងពីការដាក់ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិរុស្ស៊ីមកដល់បច្ចុប្បន្ននេះ, រដ្ឋាភិបាលប្រទេសស្វីសបញ្ជាក់ថាបានកាន់កាប់ទុនបម្រុង និងទ្រព្យសម្បត្តិរបស់ធនាគារកណ្តាលរុស្ស៊ី រហូតដល់ជាង ៨.៣ ពាន់លានដុល្លារ ។

រដ្ឋាភិបាលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមប្រឹក្សាសហព័ន្ធត្រូវបានជូនដំណឹងអំពីរឿងនេះកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីបានសម្រេចកាលពីថ្ងៃទី២៩ ខែមីនា ត្រូវរាយការណ៍លើប្រធានបទនៃទុនបម្រុង និងទ្រព្យសម្បត្តិរបស់រុស្ស៊ី ។
បុគ្គល អង្គការ និងអង្គភាពដែលកាន់កាប់ គ្រប់គ្រង ឬជាដៃគូរបស់ធនាគារកណ្តាលនៃទុនបម្រុង និងទ្រព្យសម្បត្តិរបស់សហព័ន្ធរុស្ស៊ី ត្រូវបានតម្រូវឲ្យផ្តល់ព័ត៌មាននេះដល់លេខាធិការដ្ឋានរដ្ឋសម្រាប់កិច្ចការសេដ្ឋកិច្ចត្រឹមថ្ងៃទី១២ ខែមេសា កន្លងទៅ ។
ចំពោះកាតព្ធកិច្ចរាយការណ៍នេះ ក៏ត្រូវបានអនុវត្តដូចគ្នាដែរនៅក្នុងសហភាពអឺរ៉ុប (EU) ស្របតាមការដាក់ទណ្ឌកម្មរបស់ EU ប្រឆាំងនឹងប្រទេសរុស្ស៊ី ។

ចាប់តាំងពីថ្ងៃទី២៥ ខែមីនា ឆ្នាំ ២០២២ ប្រតិបត្តិការទាំងអស់ដែលពាក់ព័ន្ធនឹងការគ្រប់គ្រងទុនបម្រុង និងទ្រព្យសម្បត្តិរបស់ធនាគារកណ្តាលសហព័ន្ធរុស្ស៊ី បានក្លាយទៅជាក្រៅច្បាប់ ដូច្នេះទ្រព្យសម្បត្តិរបស់ធនាគារត្រូវបានបង្កក ចំពេលរុស្ស៊ីផ្តើមលុកលុយអ៊ុយក្រែនដែលបានផ្ទុះឡើងកាលពីថ្ងៃទី២៤ ខែកុម្ភៈឆ្នាំមុនមកម្ល៉េះ ។
ចំពោះទ្រព្យបង្កកនេះ រដ្ឋាភិបាលស្វីស តាមដានយ៉ាងដិតដល់ចំពោះការជជែកដេញដោលរបស់ EU ថាតើទ្រព្យសម្បត្តិទាំងនេះ គួរត្រូវបានវិនិយោគ ក៏ដូចជាយកប្រាក់ទាំងនោះ ទៅកសាងអ៊ុយក្រែនវិញឬយ៉ាងណា ៕
ប្រែសម្រួល៖ នាង រតនៈ
ចុចអាន៖ Anadolu
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


