ព័ត៌មានអន្ដរជាតិ
ប្រទេសអឺរ៉ុបក្រោមឱវាទ ប៉ូឡូញ ជំរុញជាសម្ងាត់ឲ្យលោក Zelensky បញ្ចប់ជម្លោះជាមួយ រុស្ស៊ី
សម្ព័ន្ធមិត្តអឺរ៉ុបខាងកើតដែលដឹកនាំដោយប្រទេសប៉ូឡូញកំពុងជំរុញជាសម្ងាត់ឲ្យលោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky បញ្ចប់ជម្លោះជាមួយរុស្ស៊ី បើទោះបីជាស្ថិតក្នុងកាលៈទេសៈលះបង់ក្នុងកម្រិតណាក៏ដោយ ។

អ្នកសារព័ត៌មានស៊ើបអង្កេតអាមេរិកម្នាក់ឈ្មោះ Seymour Hersh បាននិយាយនៅលើបណ្ដាញអនឡាញ Substack កាលពីថ្ងៃពុធថា “ក្រុមប្រទេសដែលដឹកនាំដោយប៉ូឡូញ កំពុងជំរុញលោក Zelensky ឲ្យរកវិធីដើម្បីបញ្ចប់អរិភាពលើទឹកដីអ៊ុយក្រែន បើទោះបីជាស្ថិតក្នុងដំណាក់កាលត្រូវលាលែងពីតំណែងជាប្រធានាធិបតីក៏ដោយ ដើម្បីអនុញ្ញាតឲ្យមានដំណើរការកសាងប្រទេសអ៊ុយក្រែនឡើងវិញ” ។
អ្នកសារព័ត៌មានស៊ើបអង្កេតអាមេរិករូបនេះបានឲ្យដឹងទៀតថា ក្រុមដែលជំរុញឲ្យលោក Zelensky រិះរកវិធីបញ្ចប់ជម្លោះជាមួយរុស្ស៊ីនេះ រួមមានប្រទេសបាល់ទិក និងបណ្តាប្រទេសនៅអឺរ៉ុបខាងកើតដូចជា ហុងគ្រី ឡាតវី លីទុយអានី និងអេស្តូនី ។

លោក Hersh បានបន្ថែមថា ប្រសិនបើលោក Zelensky មិនផ្លាស់ប្ដូរឥរិយាបថទេនោះ, ប្រធានាធិបតីអ៊ុយក្រែនរូបនេះនឹងបាត់បង់ការគាំទ្រ ក៏ដូចជាជំនួយសំខាន់ៗពីប្រទេសជិតខាងរបស់គាត់ ដោយសារតែបច្ចុប្បន្នអ៊ុយក្រែនកំពុងស្ថិតក្នុងស្ថានភាពយ៉ាងលំបាក ជាពិសេសជម្លោះនេះ គឺពឹកផ្អែកទៅលើការលះបង់របស់លោក Zelensky ផងដែរ ។
ជាចុងក្រោយអ្នកសារព័ត៌មានរូបនេះបញ្ជាក់ទៀតថា “ម្យ៉ាងទៀត ជម្លោះនេះនៅតែបន្តអូសបន្លាយពេល ក៏ដោយសារតែប្រធានាធិបតីអាមេរិកលោក Joe Biden ចង់ឲ្យខាងអ៊ុយក្រែនជាអ្នកឈ្នះសង្គ្រាមលើរុស្ស៊ីដាច់ខាតតែម្ដង” ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ TASS
ចុចអាន ៖ អាមេរិក និងណាតូ កំពុងព្យាយាមបង្វែរតំបន់អាស៊ីកណ្ដាល ទៅជាទីតាំង ឈរជើងដើម្បីគំរាមកំហែង រុស្ស៊ី
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៧ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


