ព័ត៌មានអន្ដរជាតិ
វាយប្រហារអត្តឃាតទ្រង់ទ្រាយធំលើកដំបូងក្នុងរយៈពេល៣ឆ្នាំនៅ បាកដាដ អ្នកស្លាប់កើនដល់៣២នាក់ របួស១១០នាក់
ក្រុមរដ្ឋឥស្លាម បានអះអាងទទួលខុសត្រូវចំពោះការវាយប្រហារមួយ នៅក្នុងផ្សារទីក្រុងបាកដាដដែលមានមនុស្សច្រើនកកកុញកាលពីថ្ងៃព្រហស្បតិ៍ ដែលបានសម្លាប់មនុស្សយ៉ាងតិច៣២នាក់។ នេះជាការបំផ្ទុះគ្រាប់បែកអត្តឃាតលើកដំបូងនៅប្រទេសអ៊ីរ៉ាក់ ក្នុងរយៈពេល៣ឆ្នាំ។
ក្រុមរដ្ឋឥស្លាមបានអះអាងនៅព្រឹកថ្ងៃសុក្រនេះថា បុរសពីរនាក់របស់ពួកគេបានបំផ្ទុះខ្លួនឯងនៅទីលាន Tayaran កណ្តាលទីក្រុងបាកដាដ។
អាជ្ញាធរសុខាភិបាលបាននិយាយថា មនុស្សយ៉ាងតិច១១០នាក់ បានរងរបួស។
ការវាយប្រហារអត្តឃាត បានស្ងប់ស្ងាត់ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ចាប់តាំងពីសកម្មប្រយុទ្ធក្រុមរដ្ឋឥស្លាមត្រូវបានកម្ចាត់កាលពីឆ្នាំ២០១៧។
ការវាយប្រហារកាលពីថ្ងៃព្រហស្បតិ៍បានកើតឡើងនៅក្នុងទីផ្សារតែមួយ ដែលត្រូវរងគ្រោះក្នុងការវាយប្រហារទ្រង់ទ្រាយធំចុងក្រោយបំផុតកាលពីខែមករាឆ្នាំ២០១៨ នៅពេលមនុស្សយ៉ាងតិច២៧នាក់ត្រូវបានសម្លាប់។
ការិយាល័យនាយករដ្ឋមន្ត្រីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយថា លោកនាយករដ្ឋមន្រ្តី Mustafa al-Kadhimi បានបើកកិច្ចប្រជុំបន្ទាន់មួយ ជាមួយមេបញ្ជាការសន្តិសុខកំពូលដើម្បីពិភាក្សាអំពីការវាយប្រហារកាលពីថ្ងៃព្រហស្បតិ៍។
កងកម្លាំងសន្តិសុខអ៊ីរ៉ាក់ត្រូវបានដាក់ពង្រាយ ហើយផ្លូវសំខាន់ៗត្រូវបានបិទដើម្បីការពារការវាយប្រហារដែលអាចកើតមានជាបន្តទៀត៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Reuters
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ១ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
កីឡា១៨ ម៉ោង agoកីឡាការិនីកម្ពុជា ២ ក្រុម ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានអន្តរជាតិ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤


