ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ថា ជម្លោះនៅ អ៊ុយក្រែន នឹងអូសបន្លាយពេលដល់រាប់ទស្សវត្សរ៍
អនុប្រធានក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី លោក Dmitry Medvedev បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ជម្លោះនៅអ៊ុយក្រែននឹងបន្តអូសបន្លាយរយៈពេលយូរ ពោលប្រហែលជារាប់ទសវត្សរ៍ក៏ថាបាន ហើយវាក៏នឹងអាចផ្ទុះឡើងម្តងទៀតផងដែរ បន្ទាប់ពីមានបទឈប់បាញ់ណាមួយកើតឡើង ។
លោក Medvedev បានប្រាប់អ្នកសារព័ត៌មានក្នុងអំឡុងពេលបំពេញទស្សនកិច្ចនៅប្រទេសវៀតណាមថា “ប្រសិនបើរដ្ឋាភិបាលទីក្រុងកៀវបច្ចុប្បន្ន នៅតែបន្តកាន់អំណាច នោះជម្លោះនឹងនៅតែកើតមាន ហើយអាចកើតមានរហូតដល់ទស្សវត្សផងដែរ ដូច្នេះការគ្រប់គ្រងរបស់ពួកណាស៊ីនៅទីក្រុងកៀវត្រូវតែត្រូវបំផ្លាញចោល ទើបអាចបញ្ចប់ជម្លោះមួយនេះបាន” ។
ការអត្ថាធិប្បាយរបស់លោក Medvedev បានកើតឡើង ស្របពេលដែលសហរដ្ឋអាមេរិកត្រៀមនឹងបញ្ចេញកញ្ចប់ជំនួយយោធាមួយផ្សេងទៀតដល់អ៊ុយក្រែន បន្ទាប់ពីបានផ្តល់ជំនួយជាង ៣៥ ពាន់លានដុល្លាររួចហើយ ចាប់តាំងពីការផ្ទុះប្រតិបត្តិការសឹកនេះមក ។
ប្រទេសរុស្ស៊ីបានចាប់ផ្តើមប្រតិបត្តិការសឹកនៅអ៊ុយក្រែនកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ ២០២២ ដើម្បីឆ្លើយតបទៅនឹងការអំពាវនាវរបស់សាធារណៈរដ្ឋប្រជាមានិត Donetsk និង Lugansk សម្រាប់ការការពារពីកងទ័ពអ៊ុយក្រែន ខណៈប្រតិបត្តិការដែលកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធយោធារបស់អ៊ុយក្រែនមួយនេះ មានគោលបំណងកម្ចាត់យោធា និងដើម្បីរំដោះទាំងស្រុងនូវតំបន់ Donbas ។
ជាការឆ្លើយតបប្រទេសលោកខាងលិចបានដាក់ទណ្ឌកម្មជាច្រើនមកលើរុស្ស៊ី ហើយបាននិងកំពុងផ្គត់ផ្គង់អាវុធយ៉ាងច្រើនសន្ធឹកសន្ធាប់ដល់អ៊ុយក្រែន ខណៈរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បាននិយាយថា ការផ្គត់ផ្គង់អាវុធណាមួយដល់យោធាអ៊ុយក្រែន នឹងក្លាយជាគោលដៅស្របច្បាប់សម្រាប់រុស្ស៊ី ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


