Connect with us

ព័ត៌មានអន្ដរជាតិ

ប្អូនស្រី គីម ជុងអ៊ុន រិះគន់ខ្លាំងៗលើកិច្ចប្រជុំរបស់អង្គការសហប្រជាជាតិ

បានផុស

នៅ

លោកស្រី ​ Kim Yo Jong ប្អូនស្រីកំពូលមេដឹកនាំលោក គីម ជុងអ៊ុន បានបរិហារក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលយល់ព្រមបើកកិច្ចប្រជុំស្តីពីការបាញ់បង្ហោះផ្កាយរណបចារកម្មរបស់កូរ៉េខាងជើង តាមការស្នើសុំរបស់សហរដ្ឋអាមេរិក។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានចុះផ្សាយនៅថ្ងៃអាទិត្យ ទី៤ ខែមិថុនា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រោយសហរដ្ឋអាមេរិកបានអំពាវនាវឱ្យមានកិច្ចប្រជុំ UNSC កាលពីសប្តាហ៍មុន ដើម្បីពិភាក្សាអំពីការប៉ុនប៉ងរបស់កូរ៉េខាងជើងដែលព្យាយាមបាញ់បង្ហោះផ្កាយរណបចារកម្មដំបូងរបស់ខ្លួន អង្គការសហប្រជាជាតិបានបើកកិច្ចប្រជុំភ្លាមៗ។

កិច្ចប្រជុំរបស់អង្គការសហប្រជាជាតិធ្វើឱ្យលោកស្រី Kim Yo Jong រិះគន់ខ្លាំងៗថា កិច្ចប្រជុំនេះគឺជាការគាំទ្រទង្វើប្លន់យកសិទ្ធិលំហរបស់ប្រទេសកូរ៉េខាងជើង។

លោកស្រី Yo Jong បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ខ្ញុំមានការអាក់អន់ចិត្តយ៉ាងខ្លាំងដែល UNSC តែងតែរិះគន់ការអនុវត្តសិទ្ធិអធិបតេយ្យភាពរបស់យើង ដូចដែលសហរដ្ឋអាមេរិកចង់បាន។ យើងសុំថ្កោលទោសទង្វើនេះ ព្រោះវាជាទង្វើអយុត្តិធម៌បំផុត ក្នុងការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង និងរំលោភលើអធិបតេយ្យភាពរបស់យើង” ។

លោកស្រីបានបញ្ជាក់ថា ការបាញ់បង្ហោះផ្កាយរណបរបស់ខ្លួនគឺជាវិធានការការពារខ្លួនស្របច្បាប់ ប្រឆាំងនឹងការគំរាមកំហែងពីសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់អាមេរិកប៉ុណ្ណោះ។

ជាមួយគ្នានោះ លោកស្រី Kim Yo Jong មិនទទួលស្គាល់ដំណោះស្រាយដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិឡើយ ហើយកូរ៉េខាងជើងប្ដេជ្ញាបន្តអនុវត្តសិទ្ធិអធិបតេយ្យភាពរបស់ខ្លួន រួមទាំងការបាញ់បង្ហោះផ្កាយរណបចារកម្មផងដែរ៕

ប្រែសម្រួល៖ សន្យា

ប្រភព៖ Reuters

ចុចអាន៖ អ៊ុយក្រែ​ន ច្រានចោលសំណើសន្តិភាពរបស់ ឥណ្ឌូនេស៊ី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣២ នាទី មុន

ក្រសួងកសិកម្ម ដឹកនាំអ្នកសារព័ត៌មានចម្រុះស្ថាប័ន ចុះទស្សនកិច្ចនៅតាមសហគ្រាសជលផល

ព័ត៌មានជាតិ១ ម៉ោង មុន

ស្ពាន ១ កន្លែងដាច់​ដោយកម្លាំងទឹកហូរ ខណៈផ្លូវប្របមាត់ប្រឡាយស្រុតបាក់ជាបណ្តើរៗ

ជីវិតកម្សាន្ដ១ ម៉ោង មុន

អបអរ ទេព បូព្រឹក្ស ត្រឡប់ចូលសិល្បៈវិញ និងក្លាយជាទូតសុច្ឆន្ទៈផ្លូវការរបស់​ភេសជ្ជៈប៉ូវកម្លាំងគ្រុឌ និងភេសជ្ជៈ​វី-អាកទីវ

សន្តិសុខសង្គម១ ម៉ោង មុន

លួចលុយក្រុមហ៊ុន​ជាង ១ ៣០០ ០០០ បាត​ ចូល​កាសុីណូ​លេងល្បែងចាញ់អស់ ត្រូវអាវុធហត្ថឃាត់ខ្លួន

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

កូរ៉េខាងត្បូង គ្រោងដាក់ចេញច្បាប់ហាមទទួលទានសាច់ឆ្កែ

Sokha Hotels

ព័ត៌មានពេញនិយម