ព័ត៌មានអន្ដរជាតិ
ពិភពលោកមានសង្ឃឹមខ្ពស់ហើយ! អត្រាឆ្លងកូវីដនៅប្រទេសមួយ ធ្លាក់ចុះដល់ទៅ៦០ភាគរយក្រោយចាក់វ៉ាក់សាំង
ការឆ្លងមេរោគកូរ៉ូណានៅក្នុងប្រទេសអ៊ីស្រាអែលបានធ្លាក់ចុះប្រហែល៦០ភាគរយ ក្នុងចំណោមអ្នកចាក់វ៉ាក់សាំងដែលមានអាយុលើ៦០ឆ្នាំ ដែលនេះបានផ្តល់ក្តីសង្ឃឹមថា ការចាក់វ៉ាក់សាំងពិតជាមានប្រសិទ្ធភាព។

កាលពីថ្ងៃសៅរ៍ ក្រុមអ្នកថែទាំសុខភាពអ៊ីស្រាអែលបាននិយាយថា ករណីឆ្លងវីរុសកូរ៉ូណាបានធ្លាក់ចុះក្នុងចំណោមមនុស្សអាយុលើស៦០ឆ្នាំ ដែលត្រូវបានចាក់វ៉ាក់សាំង Pfizer BioNTech។
មជ្ឈមណ្ឌលស្រាវជ្រាវនិងច្នៃប្រឌិត KSM Maccabi បាននិយាយថា មានការថយចុះគួរឲ្យកត់សម្គាល់នៃការឆ្លងមេរោគកូរ៉ូណាក្នុងចំណោមមនុស្ស អាយុជាង៦០ឆ្នាំដែលបានចាក់វ៉ាក់សាំងចន្លោះពីថ្ងៃទី១៩ដល់២៤ខែធ្នូ។

ការវិភាគបានមើលទៅលើទិន្នន័យនៃមនុស្សជាង៥០,០០០នាក់នៅក្នុងក្រុមអាយុនេះ។ ប្រហែល៣០ភាគរយនៃប្រជាជនអ៊ីស្រាអែលត្រូវបានចាក់វ៉ាក់សាំងដូសដំបូង។
លោក Sir Patrick Vallance បានច្រានចោលក្តីព្រួយបារម្ភដែលលើកឡើងនៅក្នុងប្រទេសអ៊ីស្រាអែលថា វ៉ាក់សាំង Pfizer តែមួយដូសមិនអាចមានប្រសិទ្ធភាពដូចការគិតទុកនោះទេ។

ប្រធានទីប្រឹក្សាវិទ្យាសាស្ត្ររូបនេះបានប្រាប់សន្និសីទកាសែត Downing Street ថា “ទាំងនេះគឺជាព័ត៌មានបឋមចេញពីក្រុមមនុស្សដែលមិនបានតាមដានប្រជាជនអស់រយៈពេលជាយូរមកហើយ។ យើងបានពិភាក្សាជាមួយទីប្រឹក្សាអ៊ីស្រាអែល ហើយពួកគេរំពឹងថានឹងទទួលបានព័ត៌មានបន្ថែមទៀតនៅប៉ុន្មានសប្តាហ៍ខាងមុខនេះ”។

គួរបញ្ជាក់ថា គិតត្រឹមយប់ថ្ងៃអាទិត្យទី២៤ខែមករា ប្រទេសអ៊ីស្រាអែល បានរាយការណ៍ករណីឆ្លងកូវីដចំនួន៥៩៥,០៩៧ករណី ស្លាប់៤,៣៦១នាក់និងជាសះស្បើយ៥១៥,៦៨៣នាក់៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Mirror
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


