Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី គ្រោងបោះឆ្នោតដាក់តំបន់ចំនួន ៤ របស់ អ៊ុយក្រែន ជាឧបសម្ព័ន្ធស្រប​ច្បាប់

បានផុស

នៅ

គណៈកម្មាធិការរៀបចំការបោះឆ្នោតរុស្ស៊ី នឹងរៀបចំការបោះឆ្នោតក្នុងតំបន់ចំនួន ៤ នៅភាគខាងកើត និងភាគខាងត្បូងអ៊ុយក្រែន ដែលរដ្ឋាភិបាលទីក្រុងមូស្គូអះអាងថា បានបញ្ចូលរួមជាមួយនឹងប្រទេសរុស្ស៊ី នាខែកញ្ញាខាងមុខនេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការរៀបចំបោះឆ្នោតនេះគឺចំខួបមួយឆ្នាំ បន្ទាប់ពីប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន បានប្រកាសជាឯកតោភាគីនូវការបញ្ចូលតំបន់ Donetsk, Luhansk, Zaporizhzhia និង Kherson ជាឧបសម្ព័ន្ធកាលពីខែកញ្ញាឆ្នាំមុន ។

ជាផ្នែកមួយនៃឧបសម្ព័ន្ធ ទីក្រុងមូស្គូបានប្តូររូបិយប័ណ្ណក្នុងស្រុកទៅជាប្រាក់រូបិ៍រុស្ស៊ី ហើយក៏បានចេញលិខិតឆ្លងដែនសញ្ជាតិរុស្ស៊ីសម្រាប់អ្នករស់នៅទីនោះផងដែរ ។ ប៉ុន្តែ​ទោះយ៉ាងណា រុស្ស៊ី​មិន​បាន​គ្រប់​គ្រង​ពេញ​លេញ​ក្នុង​តំបន់​ទាំង​នោះ​ទេ ហើយ​ការ​ប្រយុទ្ធ​គ្នា​យ៉ាង​សាហាវក៏​កំពុង​បន្តដែរ ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ ក្រុមអ្នកសង្កេតការណ៍បាននិយាយថា ទីក្រុងមូស្គូកំពុងរៀបចំការបោះឆ្នោត ក្នុងការប៉ុនប៉ងធ្វើឲ្យមានការរួមបញ្ចូលតំបន់ទាំងនេះចូលជាឧបសម្ព័ន្ធស្របច្បាប់ ចំពេលមានការវាយបកទ្រង់ទ្រាយធំដែលកំពុងបន្តដោយកងកម្លាំងអ៊ុយក្រែន ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ​៖ NHK

ចុចអាន ៖ ហេតុអ្វីបានជា អាវុធលោកខាងលិច មិនអាចជួយ អ៊ុយក្រែន វាយបកយក​ឈ្នះលើ រុស្ស៊ី?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម