ព័ត៌មានអន្ដរជាតិ
ពលរដ្ឋភូមា ជិត៤ពាន់នាក់ ភៀសខ្លួនចូលទឹកដីថៃ បន្ទាប់ពីមានការប្រយុទ្ធគ្នាជិត១សប្តាហ៍
ប្រមាណជា១សប្តាហ៍ហើយដែលកងទ័ពពិសេសភូមា បានប៉ះទង្គិចគ្នាជាមួយក្រុមប្រដាប់អាវុធ ការៀង នៅក្បែរព្រំដែនថៃ ធ្វើអោយប្រជាជនភូមា ចាំបាច់ត្រូវភៀសខ្លួនចូលមកកាន់ទឹកដីថៃជាបណ្តោះអាសន្ន ដើម្បីគេចពីគ្រាប់កាំភ្លើង រកកន្លែងសុវត្ថិភាព ។

ការផ្ទុះអាវុធតបតគ្នា និងសម្លេងគ្រាប់បែកនៃការទម្លាក់ពីយន្តហោះ បានលាន់ឮឡើង និងអូសបន្លាយពេលប្រមាណ១សប្តាហ៍មកហើយ នៅក្នុងភូមិសាស្ត្រស្រុកម៉ែចេ: ខេត្តម៉ែចេ: ប្រទេសភូមា ដែលមានចម្ងាយប្រមាណពី ៨ ទៅ ១០ គីឡូម៉ែត្រ ពីខ្សែបន្ទាត់ព្រំដែនថៃ ត្រង់ចំណុចព្រំប្រទល់ខេត្ត ម៉ែហង់សន ប្រទេសថៃ។

ការប្រយុទ្ធគ្នាដ៏ស្វិតស្វាញនេះ គឺរវាងកងកម្លាំងយោធាពិសេសរបស់ភូមា លេខ៤៣០ ជាមួយកងកម្លាំងជនជាតិភាគតិច (កងទ័ពព្រៃ ការៀង) (KAKNDS) ដែលរស់នៅក្នុងព្រៃតាមខ្សែបន្ទាត់ព្រំដែនថៃ ភូមា ធ្វើអោយប្រជាជនភូមា ដែលរស់នៅក្នុងតំបន់សង្គ្រាមនោះត្រូវភៀសខ្លួនចូលមកកាន់ទឹកដីថៃ តាមច្រកចំនួនពីរ ក្នុងខេត្តម៉ែហង់សន ។

តាមរបាយការណ៍របស់អាជ្ញាធរថៃ បានបញ្ជាក់ថា ប៉ុន្មានថ្ងៃកន្លងមកនេះ ពិសេសគឺការប៉ះទង្គិចគ្នាខ្លាំងកាលពីថ្ងៃទី១៨ ម្សិលមិញនេះ មានជនភៀសខ្លួនសរុបចំនួន ៣៨៧១ នាក់ហើយ ដែលបានធ្វើដំណើរចូលមកប្រទេសថៃ ហើយក៏អាចនៅមានបន្តទៀត ដើម្បីរកកន្លែងសុវត្ថិភាពបណ្តោះអាសន្ន ដោយអាជ្ញាធរថៃបានជួយឧបត្ថម្ភនូវអង្ករ និងគ្រឿងឧបភោគ បរិភោគ រាល់ថ្ងៃ ៕
អត្ថបទ៖ សោ និយមរ័ត្ន


-
ព័ត៌មានជាតិ៤ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជាឆ្លើយតបចំពោះការដកខ្លួនដោយឯកតោភាគីរបស់ថៃចេញពី MOU-2001 ស្ដីពីតំបន់ដែនសមុទ្រត្រួតគ្នា


