ឆ្មាំជាតិបន្តនៅ វ៉ាស៊ីនតោន រហូតដល់ខែមីនាដើម្បីផ្តល់សន្តិសុខអំឡុងការកាត់ក្តីលោកTrump
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានអន្ដរជាតិ

ឆ្មាំជាតិបន្តនៅ វ៉ាស៊ីនតោន រហូតដល់ខែមីនាដើម្បីផ្តល់សន្តិសុខអំឡុងការកាត់ក្តីលោកTrump

Published

on

កងទ័ពឆ្មាំជាតិប្រមាណ៥,០០០នាក់នឹងត្រូវបន្តដាក់ពង្រាយក្នុងទីក្រុងវ៉ាស៊ីនតោនឌីស៊ី អំឡុងការកាត់ក្តីចោទប្រកាន់អតីតប្រធានាធិបតី Donald Trump។ ពួកគេនឹងស្ថិតនៅក្នុងរដ្ឋធានីរហូតដល់ពាក់កណ្តាលខែមីនា។

យោងតាមរបាយការណ៍ពី Politico កាលពីថ្ងៃអាទិត្យបានឲ្យដឹងថា កងឆ្មាំជាតិចំនួន៧,០០០នាក់នឹងបន្តនៅក្នុងទីក្រុងវ៉ាស៊ីនតោនរហូតដល់ការកាត់ក្តីលោក Trump ចាប់ផ្តើមនៅខែកុម្ភៈ។ បន្ទាប់ពីនោះ ឆ្មាំ៥,០០០នាក់នឹងបន្តឈរជើងរហូតដល់ការជំនុំជម្រះបញ្ចប់ដែលទំនងជានៅពាក់កណ្តាលខែមីនា។

ប្រភពពី Politico និយាយថា ការដាក់ពង្រាយនេះគឺចាំបាច់ណាស់ដោយសារតែក្តីបារម្ភផ្នែកសន្តិសុខអំឡុងពេលជំនុំជម្រះ ប៉ុន្តែកងទ័ពនិយាយថា ពួកគេត្រូវបានគេផ្តល់ព័ត៌មានតិចតួចបំផុតអំពីបេសកកម្មនេះ។

កងទ័ពឆ្មាំជាតិប្រមាណ២៥,០០០នាក់ ត្រូវបានដាក់ពង្រាយទៅរដ្ឋធានីបន្ទាប់ពីមានកុបកម្មគាំទ្រលោក Trump នៅវិមានកាពីតូលកាលពីដើមខែនេះ។ កងទ័ពបានបន្តការយាមល្បាតក្នុងអំឡុងពិធីស្បថឡើងកាន់តំណែងរបស់លោកប្រធានាធិបតី Joe Biden។

ការដាក់ពង្រាយនេះបានធ្វើឲ្យអ្នកសាធារណរដ្ឋមួយចំនួនខឹងសម្បា ដោយពួកគេយល់ថា វាជាល្ខោននយោបាយដែលរៀបចំឡើងដោយគណបក្សប្រជាធិបតេយ្យ ជាជាងតម្រូវការសន្តិសុខ។

មានអភិបាលរដ្ឋខាងគណបក្សសាធារណរដ្ឋយ៉ាងតិច៨រូបដោយក្នុងនោះមានទាំងលោក Ron DeSantis នៃរដ្ឋ Florida និងលោក Greg Abbott នៃរដ្ឋ Texas ផងដែរ បានហៅកងទ័ពឲ្យត្រឡប់មករដ្ឋរបស់ពួកគេវិញ។ លោក DeSantis បានប្រាប់ Fox News កាលពីថ្ងៃសៅរ៍ថា ពួកគេគឺជាទាហាន ពួកគេមិនមែនជាអ្នកបម្រើរបស់ប្រធានសភាលោកស្រី Nancy Pelosi ទេ។

ក្រៅពីទាហានដែលនៅសេសសល់, វិមានកាពីតូលអាមេរិកនៅតែព័ទ្ធជុំវិញដោយរបងសន្តិសុខកម្ពស់៣.៦ម៉ែត្រដាក់បន្លាលួស ហើយកំពុងមានផែនការដាក់របងនេះជាអចិន្រ្តៃយ៍៕

ប្រែសម្រួលដោយ៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ ឃើញហើយគួរឲ្យអាណិត! បណ្តុំរូបភាព ឆ្មាំជាតិអាមេរិកនៅ វ៉ាស៊ីនតោន មុនពិធីស្បថចូលកាន់តំណែងរបស់ Joe Biden

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services