ព័ត៌មានអន្ដរជាតិ
មិនទាន់បានមួយសប្ដាហ៍ផង Threads កើនគណនីប្រើប្រាស់ដល់ ១០០ លាននាក់
មិនទាន់បានមួយសប្ដាហ៍ផង កម្មវីធីថ្មីរបស់ក្រុមហ៊ុន Meta គឺ Threads បានទាក់ទាញប្រិយមិត្តអ្នកចូលចិត្តលេងបណ្តាញសង្គម កើនឡើងដល់ចំនួនជាង ១០០ លានគណនីហើយគិតត្រឹមថ្ងៃចន្ទ ទី១១ ខែកក្កដា ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ នាយកប្រតិបត្តិលោក Mark Zuckerberg បានសរសេរបង្ហោះលើ App Threads ថា “វាមិនគួរជឿឡើយដែលត្រឹមពេល ៥ ថ្ងៃប៉ុណ្ណោះ App ថ្មីទទួលបានការគាំទ្រច្រើនដល់ ១០០ លាននាក់ ទាំងតែមិនទាន់បានប្រូម៉ូតលើ App ថ្មីម្តងឡើយ” ។
បើយោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយសហរដ្ឋអាមេរិកបានឲ្យដឹងថា កម្មវិធី Threads បានឈានដល់កម្រិតអ្នកប្រើប្រាស់ ១០០ លាននាក់លឿនជាងវេទិកាផ្សេងៗទៀតក្នុងប្រវត្តិសាស្ត្រ ដោយបានយកឈ្នះលើ ChatGPT ដែលចាយពេលដល់ទៅ ២ ខែ ។

ចំពោះកម្មវិធី TikTok វិញ បានចំណាយពេល ៩ ខែឯណោះដើម្បីឈានដល់ចំណុចរយលាននាក់បែបនេះ ខណៈដែល Instagram ត្រូវចំណាយពេលជាង ២ ឆ្នាំឯណោះ ។
គួរបញ្ជាក់ថា Threads ជាដៃគូប្រជែងថ្មីរបស់ Twitter ដែលបានបង្ហាញខ្លួនជាផ្លូវការកាលពីថ្ងៃពុធសប្តាហ៍មុន ខណៈវត្តមានកម្មវិធីថ្មីមួយនេះ ក៏ធ្វើឲ្យក្រុមហ៊ុន Twitter មិនពេញចិត្តជាខ្លាំងផងដែរ ដោយសារតែវាមានលក្ខណៈស្រដៀងគ្នាពេក រហូតដល់ថ្នាក់ Elon Musk គំរាមប្តឹងទៀតផង ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ NHK
ចុចអាន៖ Elon Musk គំរាមប្តឹង Mark Zuckerberg ចំពោះ App Threads
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


