Connect with us

ព័ត៌មានអន្ដរជាតិ

កាសែតអាមេរិក៖ អ៊ុយក្រែន បាត់បង់សព្វាវុធរហូតដល់២០% ត្រឹម២សប្តាហ៍ដំបូង នៃការវាយបកទៅ រុស្ស៊ី

បានផុស

នៅ

កាសែត The New York Times របស់អាមេរិក ចុះផ្សាយថា ទាហានអ៊ុយក្រែន បានបាត់បង់សព្វាវុធរហូតដល់២០% ក្នុងរយៈពេលពីរសប្តាហ៍ដំបូងនៃការវាយបក ប្រឆាំងរុស្ស៊ី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
(រូបថត៖ AFP)

ក្នុងរបាយការណ៍កាលពីថ្ងៃអាទិត្យទី១៦ខែកក្កដា ដែលដកស្រង់សម្តីមន្ត្រីអាមេរិកនិងអឺរ៉ុប, ការខាតបង់ក៏រួមមានរថក្រោះ ដែលផ្គត់ផ្គង់ដោយប្រទេសលោកខាងលិចផងដែរ។

ទោះបីជាយ៉ាងណាក៏ដោយ របាយការណ៍ខាងលើបន្ថែមថា ស្ថានការណ៍គឺប្រសើរឡើងបន្តិចបន្ទាប់ពីអ៊ុយក្រែន ផ្តោតសំខាន់លើការប្រើប្រាស់មីស៊ីលរយៈចម្ងាយឆ្ងាយ បាញ់លើកងកម្លាំងរុស្ស៊ី។

អនុរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោកស្រី Hanna Maliar និយាយកាលពីថ្ងៃអាទិត្យថា កងកម្លាំងអ៊ុយក្រែន កំពុងរុលទៅភាគខាងត្បូងទីក្រុង Bakhmut ក្នុងតំបន់ Donetsk ខណៈការ​ប្រយុទ្ធ​គ្នា​នោះក៏មានកម្រិត​ខ្លាំង ហើយទីតាំង​របស់​ភាគី​ជម្លោះ​ទាំង​ពីរ ក៏បាន​ផ្លាស់​ប្តូរ​ជា​ច្រើន​ដងផងដែរ​ក្នុង​មួយ​ថ្ងៃៗ ។

យ៉ាងណា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បាននិយាយតាមកញ្ចក់ទូរទស្សន៍រដ្ឋថា ការវាយលុករបស់អ៊ុយក្រែន មិនបានសម្រេចនោះទេ ហើយលោកថែមទាំងបានព្រមានដែរថា ប្រទេសរបស់លោក សូមរក្សាសិទ្ធិក្នុងការសងសឹក ប្រសិនបើអ៊ុយក្រែន ប្រើប្រាស់គ្រាប់បែកចង្កោមដែលផ្តល់ដោយសហរដ្ឋអាមេរិក៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ NHK

ចុចអាន៖ កងទ័ព អ៊ុយក្រែន ត្រៀមរៀនបើកយន្តហោះ F-16 ពីប្រទេសអឺរ៉ុប ក្រោយ អាមេរិក បើកដៃឲ្យ

 

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម