ព័ត៌មានអន្ដរជាតិ
ហេតុអ្វីលោក Pita បរាជ័យក្នុងការបោះឆ្នោតជ្រើសរើសជានាយករដ្ឋមន្ត្រីជុំទី១?
លោក Pita Limjaroenrat បានបរាជ័យក្នុងការបោះឆ្នោតជ្រើសរើសជានាយករដ្ឋមន្ត្រីថៃកាលពីជុំទី ១ នៅក្នុងសម័យប្រជុំរួមគ្នានៃរដ្ឋសភា និងព្រឹទ្ធសភាថ្ងៃទី១៣ ខែកក្កដាកន្លងទៅ ដោយទទួលបានសំឡេងគាំទ្រមិនគ្រប់គ្រាន់ឡើយពីសមាជិកព្រឹទ្ធសភា ។

មេដឹកនាំគណបក្សចលនាឆ្ពោះទៅមុខ វ័យ ៤២ ឆ្នាំរូបនេះត្រូវការសំឡេងគាំទ្រពីសមាជិកព្រឹទ្ធសភាតែ ៦៣ ទៀតប៉ុណ្ណោះដើម្បីក្លាយជានាយករដ្ឋមន្ត្រីទី ៣០ របស់ប្រទេសថៃ បន្ទាប់ពីទទួលបាន ៣១២ សំឡេងរួចទៅហើយពីការប្រមូលផ្ដុំក្រុមចម្រុះចំនួន ៨ ប៉ុន្តែទោះយ៉ាងណាសមាជិកព្រឹទ្ធសភាដែលត្រូវបានតែងតាំងឡើងដោយយោធាបែរជាមិនបោះឆ្នោតឲ្យរូបលោកឡើយ ។
នៅក្នុងការបោះឆ្នោតកាលពីជុំទី១ នោះ លោក Pita ទទួលបានការបោះឆ្នោតគាំទ្រពីសមាជិកសភាត្រឹមតែ ១៣ សំឡេងប៉ុណ្ណោះ ដោយសរុបទៅបាន ៣២៤ សំឡេង ពោលមិនគ្រប់សំឡេង ៣៧៥ ដើម្បីក្លាយជានាយករដ្ឋមន្ត្រីនោះទេ ខណៈមានសំឡេងជំទាស់ចំនួន ១៨២ និងអនុបវាទ ១៩៩ ។

ដូច្នេះហេតុអ្វីបានជាលោក Pita បរាជ័យក្នុងការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីកាលពីជុំទី១?
បញ្ហាតែមួយគត់ដែលអាចជាដើមចមធ្វើឲ្យសមាជិកព្រឹទ្ធសភាជាច្រើនបានបដិសេធមិនបោះឆ្នោតឲ្យលោក Pita ធ្វើជានាយករដ្ឋមន្ត្រីកាលពីជុំទី១ នោះ គឺដោយសារតែគោលបំណងធ្វើវិសោធនកម្មមាត្រាទី ១១២ នៃក្រមព្រហ្មទណ្ឌ ឬច្បាប់ប្រមាថព្រះមហាក្សត្ររបស់បក្សចលនាឆ្ពោះទៅមុខ ។
គណបក្សចលនាឆ្ពោះទៅមុខបានដាក់ចេញគោលការណ៍កែប្រែច្បាប់ប្រមាថព្រះមហាក្សត្រនៅក្នុងគោលនយោបាយរបស់បក្ស អំឡុងពេលយុទ្ធនាការឃោសនារកសំឡេងឆ្នោត ហើយគោលបំណងធ្វើវិសោធនកម្មមាត្រាទី ១១២ នៃក្រមព្រហ្មទណ្ឌមួយនេះ គឺមានការសាទរយ៉ាងខ្លាំងពីម្ចាស់ឆ្នោតប្រមាណ ២៧ លាននាក់ ហើយក៏ឈានទៅដល់ការបោះឆ្នោតគាំទ្រទៅដល់បក្សរបស់លោក Pita ឲ្យឈ្នះក្នុងការបោះឆ្នោតសកលកាលពីថ្ងៃទី១៤ ខែឧសភាតែម្ដង ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ សមាជិកសភារបស់គណបក្សចលនាឆ្ពោះទៅមុខលោក Wiroj Lakkhanaadisorn បានបញ្ជាក់ថា បក្សចលនាឆ្ពោះទៅមុខដែលដឹកនាំដោយលោក Pita នឹងនៅតែជំរុញឲ្យមានវិសោធនកម្មច្បាប់ស្តីពីការប្រមាថព្រះមហាក្សត្រដដែលសម្រាប់ការបោះឆ្នោតជុំទី២ នេះ ដោយសារតែគណបក្សរបស់ពួកគេបានសន្យានឹងធ្វើដូច្នេះ ក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោត ។

លោក Wiroj បានសរសេរនៅលើបណ្តាញសង្គមថា “គណបក្សរបស់លោកនឹងរក្សាការសន្យាដែលធ្លាប់បានធ្វើចំពោះប្រជាជន បើមិនដូច្នេះទេ ម្ចាស់ឆ្នោតនឹងលែងគាំទ្រពួកគេទៀតហើយ ហើយប្រសិនបើយើងបំពានការសន្យាណាមួយ ដើម្បីឡើងកាន់អំណាចនោះ ប្រជាពលរដ្ឋដែលធ្លាប់នៅខាងយើង នឹងលែងទុកចិត្ត ក៏ដូចជាបោះបង់ចោលការគាំទ្រ ជាពិសេសម្ចាស់ឆ្នោតថែមទាំងជេរយើងថែមទៀតផង” ។
គួរបញ្ជាក់ថា លោក Pita នឹងបន្តឈរឈ្មោះជាបេក្ខជននាយករដ្ឋមន្ត្រីតែម្នាក់ឯងដដែលក្នុងការបោះឆ្នោតសភាជុំទី២ នៅថ្ងៃទី១៩ ខែកក្កដានេះ ហើយប្រសិនបើគណបក្សរបស់លោកនៅតែមិនទទួលបានសំឡេងគាំទ្រគ្រប់គ្រាន់ទៀតនោះ លោកនឹងអនុញ្ញាតឲ្យដៃគូធំទី ២ គឺបក្សភឿថៃចូលកាន់តំណែងជាមេដឹកនាំសម្ព័ន្ធភាពមួយនេះ ហើយលោកក៏គាំទ្រឲ្យមានបេក្ខភាពនាយករដ្ឋមន្ត្រីមកពីភឿថៃផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Bangkok Post / The Nation
ចុចអាន ៖ លោក Pita បន្តឈរឈ្មោះជាបេក្ខជននាយករដ្ឋមន្ត្រីតែម្នាក់ឯងដដែល ក្នុងការបោះឆ្នោតសភាជុំទី២
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលរាជធានី ណែនាំឱ្យអាជ្ញាធរយកចិត្តទុកដាក់ខ្ពស់ចំពោះគ្រួសារយុទ្ធជនជួរមុខនៅក្នុងមូលដ្ឋាន
-
សន្តិសុខសង្គម៤ ថ្ងៃ agoជនដៃដល់ចាប់ជំរិតក្មេងស្រីអាយុ ៥ ឆ្នាំ ទុកពេលឲ្យឪពុកម្តាយ ១ ម៉ោង ជាថ្នូរដូរយកលុយ ១ ម៉ឺនដុល្លារ តែអកុសលក្មេងរងគ្រោះបានស្លាប់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoលោក រូប៊ីយ៉ូ ជាប់ក្នុងបញ្ជីទណ្ឌកម្មចិន ចុះហេតុអ្វីបានអាចអមដំណើរ ត្រាំ ក្នុងក្រុងប៉េកាំង?
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចខេត្តកំពតបង្ក្រាបទីតាំងប្តូរសម្បកបាវស្ករសអក្សរថៃនាំចូលពីថៃ ទៅជាបាវអក្សរវៀតណាម ដើម្បីបំភាន់ភ្នែកសមត្ថកិច្ច និងចលនាពហិការផលិតផលថៃ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងសុខាភិបាល ត្រៀមបង្ការ និង ទប់ស្កាត់ការនាំចូលជំងឺឆ្លង ហាន់តា នៅអាកាសយានដ្ឋានអន្តរជាតិតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រព័ន្ធហ្វឹកហ្វឺនអាវុធជាអំណោយរបស់ឥណ្ឌា នឹងរួមចំណែកលើកកម្ពស់សមត្ថភាពកងទ័ពជើងគោកកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoកូរ៉េខាងជើង ត្រៀមដាក់ពង្រាយកាំភ្លើងធំស៊េរីថ្មី នៅក្បែរព្រំដែន និងបង្អួតនាវាចម្បាំងខ្នាតយក្ស
-
កីឡា១ សប្តាហ៍ agoខ្លាំងដូចការប្ដេជ្ញាមែន! ក្រុមបាល់ទះបឋមសិក្សាខេត្តព្រៃវែង ឈ្នះមេដាយមាស និងបិទដៃគូឲ្យបានតែជាង ១០ពិន្ទុប៉ុណ្ណោះ


