ព័ត៌មានអន្ដរជាតិ
អ្នកនាំពាក្យក្រសួងការបរទេស ចិន និយាយយ៉ាងខ្លីរឿងលោក Qin Gang ដែលត្រូវដកតំណែង
ប្រធានាធិបតីចិនលោក Xi Jinping កាលពីថ្ងៃអង្គារបានចុះហត្ថលេខាលើសេចក្ដីសម្រេចតែងតាំងលោក Wang Yi ជារដ្ឋមន្ត្រីការបរទេសថ្មីជំនួសលោក Qin Gang បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសចាស់រូបនេះបានអវត្តមានដ៏អាថ៌កំបាំងអស់រយៈពេល ១ ខែកន្លងមក ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ អ្នកយកព័ត៌មានបានចាក់សួរលោកស្រី Mao Ning អ្នកនាំពាក្យក្រសួងការបរទេស ម្តងហើយម្តងទៀតថាមានអ្វីកើតឡើងចំពោះលោក Qin Gang ដែលរហូតមកដល់ពេលនេះ លោកនៅតែមិនទាន់ត្រូវបានគេឃើញជាសាធារណៈនៅឡើយ ខណៈមន្ត្រីជាច្រើនរូបក៏បានបដិសេធមិនផ្តល់ចម្លើយជាក់លាក់ណាមួយផងដែរ ។
មិនបង្អង់យូរ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី Mao Ning បាននិយាយយ៉ាងខ្លីថា “យើងមិនមានព័ត៌មានលម្អិតដើម្បីផ្តល់ឲ្យនោះទេ ដោយសារតែទីភ្នាក់ងារព័ត៌មាន Xinhua បានរាយការណ៍អំពីបញ្ហានេះរួចហើយ” ។

ទោះយ៉ាងណា ក្រសួងការបរទេសចិនធ្លាប់បានលើកឡើងកាលពីពេលកន្លងមកហើយថា លោក Qin Gang មិនអាចបន្តបំពេញភារកិច្ចជារដ្ឋមន្ត្រីការបរទេសបានទៀតនោះទេ ដោយសារតែ “បញ្ហាសុខភាព” ។
ស្របពេលជាមួយគ្នានេះ អ្នកប្រើប្រាស់បណ្ដាញសង្គមចិនជាច្រើនក៏មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងផងដែរចំពោះព័ត៌មានដែលលោក Qin Gang បាត់មុខពីក្រសែភ្នែកមហាជន ក៏ដូចជាការតែងតាំងតំណែងរដ្ឋមន្ត្រីការបរទេសជំនួសលោក ខណៈអ្នកលេងបណ្ដាញសង្គមទាំងនោះបានដាក់មូលហេតុចំនួន ២ លើបញ្ហានេះ គឺដោយសារតែសុខភាព និងរឿងអាស្រូវផ្ទាល់ខ្លួន ។

គួរបញ្ជាក់ថា លោក Qin Gang ធ្លាប់កាន់តំណែងជាអ្នកនាំពាក្យក្រសួងការបរទេស និងជាឯកអគ្គរដ្ឋទូតរបស់ចិនប្រចាំនៅសហរដ្ឋអាមេរិក ។ បន្ទាប់មកលោកត្រូវបានតែងតាំងជារដ្ឋមន្ត្រីការបរទេសនៅខែធ្នូ ឆ្នាំ២០២២ ខណៈ ៣ ខែក្រោយមក អតីតរដ្ឋមន្ត្រីការបរទេសរូបនេះក៏បានក្លាយជាទីប្រឹក្សារដ្ឋ ដែលមានឋានៈស្មើឧបនាយករដ្ឋមន្ត្រី ហើយលោកក៏ជាមន្ត្រីមួយរូបដែលលោក Xi Jinping ទុកចិត្តខ្លាំងបំផុតផងដែរ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ លោក Wang Yi ចូលមកកាន់តំណែងចាស់វិញជា រដ្ឋមន្ត្រីការបរទេស ចិន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៦ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៧ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សន្តិសុខសង្គម២១ ម៉ោង agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache


