ព័ត៌មានអន្ដរជាតិ
ការសិក្សា៖ ផ្នូរនៅចក្រភពអង់គ្លេសអាយុកាល ២០០០ ឆ្នាំ ជាកម្មសិទ្ធិរបស់អ្នកចម្បាំងស្រី
ផ្នូរអាថ៌កំបាំងអាយុកាល ២០០០ ឆ្នាំដែលគេជីកឃើញនៅលើកោះ Bryher នៃចក្រភពអង់គ្លេស ទីបំផុតត្រូវបានកំណត់ថា ជាកម្មសិទ្ធិរបស់អ្នកចម្បាំងស្ត្រីពីយុគដែក ។

ការវិភាគលើធ្មេញបានបង្ហាញថា មនុស្សដែលនៅក្នុងផ្នូរអាចជាស្ត្រី ៩៦ ភាគរយ ។ ដោយសារតែសាកសពខូចខាតខ្លាំង ទើបគេមិនអាចសន្និដ្ឋានតាំងពីជីកឃើញដំបូង ។

ព័ស្តុតាងខាងលើបានផ្តល់នូវការយល់ដឹងអំពីជីវិតរបស់ជនជាតិអង់គ្លេសបុរាណ និងបង្ហាញថាស្ត្រីបានដើរតួយ៉ាងសកម្មក្នុងការវាយឆ្មក់យោធា មុនពេលម្ចាស់ក្សត្រីដ៏ល្បីឈ្មោះ Boudicca ដឹកនាំទៅទៀត ។

ជាពិសេស អ្នកសិក្សារកឃើញដាវ និងកញ្ចក់ស្ត្រីនៅកន្លែងបញ្ចុះសព មានន័យថានាងជានារីម្នាក់ដែលមានឋានៈខ្ពស់ក្នុងសហគមន៍ ហើយទំនងជាអ្នកដឹកនាំកម្លាំងសម្រាប់វាយឆ្មក់សត្រូវទៀតផង ។
ទន្ទឹមនឹងនេះ វត្ថុបុរាណទាំងប៉ុន្មានដែលគេជីកឃើញរួមមាន ដាវ ខែល និងកញ្ចក់ ត្រូវដាក់តាំងនៅសារមន្ទីរ Isles of Scilly នៅលើកោះ St. Mary’s ចក្រភពអង់គ្លេស សម្រាប់មហាជនចូលទៅទស្សនា ៕
ប្រែសម្រួល៖ វារី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


