ព័ត៌មានអន្ដរជាតិ
ថៃ ចាប់ខ្លួនគូស្នេហ៍ ដែលបើកបណ្តាញផ្លូវភេទ ទាក់ទងនារីឲ្យភ្ញៀវបរទេស
ប៉ូលិសថៃ បានចាប់ខ្លួនជនជាតិអាមេរិកម្នាក់ និងមិត្តស្រីរបស់គាត់ជាជនជាតិថៃ ដោយសារអ្នកទាំងពីរ បើកគេហទំព័រដែលផ្តល់សេវាពេស្យាចារនៅក្នុងទីក្រុងទេសចរណ៍ជាច្រើន។

ជនជាតិអាមេរិកអាយុ៤៨ឆ្នាំ ត្រូវបានគេចាប់ខ្លួននៅផ្ទះរបស់គាត់ ក្នុងទីក្រុងរមណីយដ្ឋាន Hua Hin នៃខេត្ត Prachuap Khiri Khan ខណៈមិត្តស្រីជនជាតិថៃអាយុ ៣៤ ឆ្នាំឈ្មោះ Kanya ត្រូវបានចាប់ខ្លួននៅអាកាសយានដ្ឋានសុវណ្ណភូមិ ក្នុងទីក្រុងបាងកក។
ប៉ូលិស បានទទួលពាក្យបណ្ដឹងពីអ្នកទេសចរបរទេសថា នារីបម្រើសេវាកម្មដែលពួកគេទាក់ទងតាមគេហទំព័រ Absolute Angels Bangkok មានប្រើប្រាស់គ្រឿងញៀន និងលួចទ្រព្យសម្បត្ដិរបស់ពួកគេ។

ក្រោយមក ការស៊ើបអង្កេតក៏រកឃើញថា គេហទំព័រ ដែលផ្សាយពាណិជ្ជកម្មខ្លួនឯងថា សេវាផ្តល់ស្រ្តីកំដរក្នុងរាជធានីបាងកក និងទីក្រុងទេសចរណ៍ផ្សេងទៀត គឺបានផ្តល់សេវាកម្មពេស្យាចារដោយបើកចំហដល់ភ្ញៀវទេសចរបរទេស។
លោកឧត្តមសេនីយ៍ឯក Phakphumphiphat Sujjapan មេបញ្ជាការការិយាល័យអន្តោប្រវេសន៍បានប្រាប់សន្និសីទសារព័ត៌មានកាលពីថ្ងៃសុក្រថា គេហទំព័រនេះ បានទាក់ទាញការចូលទស្សនាដល់ទៅ ៤២៩ ៥០០ដងក្នុងខែកក្កដា ហើយមានបញ្ជីឈ្មោះស្រ្តីកំដរប្រហែល៨០នាក់នៅតាមកន្លែងជាច្រើន រួមមានទីក្រុងបាងកក ប៉ាតាយ៉ា ភូកេត ឈៀងម៉ៃ និងហួហ៊ីន។

តាមការរកឃើញរបស់ប៉ូលិស, Kanya គឺជាអ្នកគ្រប់គ្រងគេហទំព័រ ដែលទទួលខុសត្រូវទទួលយកការកក់ និងរៀបចំការណាត់ជួបរវាងក្មេងស្រីនិងអតិថិជន ខណៈបុរសជនជាតិអាមេរិក ជាអ្នកទទួលខុសត្រូវចំពោះបញ្ហាបច្ចេកទេសពាក់ព័ន្ធនឹងគេហទំព័រ។ ពួកគេទាំងពីរទទួលបាន ៤០% នៃថ្លៃសេវាដែលអតិថិជនបង់។
លើសពីនេះ ប៉ូលិសបានរឹបអូសកុំព្យូទ័រចំនួន៤គ្រឿង ឯកសារពាក់ព័ន្ធ និងវីឡាតម្លៃ១៥លានបាត។ ប៉ូលិសក៏រឹបអូសរថយន្ត Mercedes-Benz មួយគ្រឿងតម្លៃ៣.៥លានបាត រថយន្តហុងដាតម្លៃ១.៨លានបាតមួយគ្រឿង សៀវភៅគណនីធនាគារ១៤ក្បាលដែលមានប្រាក់ប្រហែល៩លានបាត និងភាគហ៊ុនថៃមានតម្លៃ៤០លានបាតផងដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Nation
ចុចអាន៖ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ចុះនាំខ្លួននារីៗរកស៊ីផ្លូវភេទនៅផ្លូវវេងស្រេងដែលបង្កភាពអនាធិបតេយ្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


