KPT+
របៀបជប៉ុនបន្សុទ្ធទឹកសំណល់ពីរោងចក្រនុយក្លេអ៊ែរ ហ្វូគូស៊ីម៉ា ចូលក្នុងមហាសមុទ្រប៉ាស៊ីហ្វិក
នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ ជប៉ុនបានបង្ហូរទឹកសំណល់ពីរោងចក្រនុយក្លេអ៊ែរ ហ្វូគូស៊ីម៉ា ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ហើយដើម្បីបង្ហូរចូលសមុទ្រ ជប៉ុនត្រូវធ្វើតាមដំណាក់កាលទាំង ៦ នេះ៖

១. ដំណើរការវាស់វែង
ក្រុមហ៊ុន Tepco និងអង្គភាពផ្សេងទៀតនឹងធ្វើតេស្តទឹក ដើម្បីពិនិត្យមើលថាតើកម្រិតវិទ្យុសកម្មនុយក្លីដ (Radionuclide) ត្រូវតាមស្តង់ដារដែរឬទេ ។
២. ការកាត់បន្ថយ វិទ្យុសកម្មនុយក្លីដ ដោយប្រើ ALPS
ក្រោយឆ្លងកាត់ប្រព័ន្ធចម្រោះដើម្បីយកអ៊ីសូតូមវិទ្យុសកម្មចេញ ទឹកនៅសល់តែទ្រីទីយ៉ូមប៉ុណ្ណោះ ។ បន្ទាប់ពីឆ្លងកាត់ ALPS ទឹកដែលបានបន្សុទ្ធនឹងត្រូវស្តុកទុកក្នុងធុងមួយ ។

បច្ចុប្បន្នជប៉ុនមានធុងចំនួន ១ ០០០ សម្រាប់ផ្ទុកទឹកប្រមាណ ១.៣ លានម៉ែត្រគូប ។
៣. ផ្ទុកទឹកបន្សុទ្ធក្នុងធុង
ទឹកកែច្នៃត្រូវបានបញ្ជូនតាមធុងជាបន្តបន្ទាប់ ហើយវាស់ដោយក្រុមហ៊ុន Tepco និងអង្គភាពពីរផ្សេងទៀតរកកម្រិត វិទ្យុសកម្មនុយក្លីដ ដើម្បីរៀបចំសម្រាប់ជំហានបន្ទាប់ ។ ចំណែកឯទ្រីទីយ៉ូមដែលជាទម្រង់វិទ្យុសកម្មធម្មជាតិនៃអ៊ីដ្រូសែននៅតែមានវត្តមានដដែល ។
៤. បញ្ជូនទឹកតាមបំពង់ទៅកន្លែងបន្សុទ្ធ
ប្រសិនបើការធ្វើតេស្តលើទឹកបញ្ជាក់ថា អង្គធាតុរាវត្រូវតាមស្តង់ដារសម្រាប់ការបង្ហូរចោល វានឹងត្រូវបានបញ្ជូនតាមរយៈស្ថានីយថាមពលទៅកាន់ដំណាក់កាលបន្ទាប់ ហើយប្រសិនបើមិនត្រូវទេ គេនឹងបញ្ជូនវាទៅចម្រោះម្ដងទៀត ។
៥. ទឹកបន្សុទ្ធហើយត្រូវបានធ្វើឲ្យងាយរលាយជាមួយទឹកប្រៃ
ទឹកសមុទ្រត្រូវបានបូមដោយម៉ាស៊ីនបូមចំនួន ៣ ហើយបញ្ជូនទៅក្បាលបំពង់ ហើយត្រូវលាយជាមួយទឹកប្រៃ ដើម្បីធ្វើឱ្យកំហាប់ទ្រីទីយ៉ូមថយចុះ ។ បន្ទាប់មក គេបញ្ជូនវាទៅធុងរាងចតុកោណដែលនៅក្រោមដី មុនក្រុមហ៊ុន Tepco ធ្វើតេស្ដបន្ថែម ដើម្បីពិនិត្យកម្រិតទ្រីទីយ៉ូមតាមស្តង់ដារ ។ នៅពេលដែលធុងទឹកខាងលើត្រូវបានបំពេញ ទឹកនឹងហូរចូលទៅក្នុងធុងទឹកខាងក្រោមកាន់តែជ្រៅដែលភ្ជាប់ទៅនឹងបំពង់បង្ហូរបាតសមុទ្រ។
៦. បង្ហូរ
ជាចុងក្រោយ ទឹកដែលបានបន្សុទ្ធនឹងត្រូវបានបញ្ចេញតាមរយៈបំពង់ក្រោមដីប្រវែង ១ គីឡូម៉ែត្រ ចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ។

គួរបញ្ជាក់ថា ការត្រួតពិនិត្យរយៈពេលពីរឆ្នាំរបស់ទីភ្នាក់ងារថាមពលបរមណូអន្តរជាតិ (IAEA) បានរកឃើញថា យុទ្ធសាស្ត្ររបស់ប្រទេសជប៉ុននេះនឹងមានផលប៉ះពាល់តិចតួចប៉ុណ្ណោះដល់មនុស្ស និងបរិស្ថាន ៕
ប្រែសម្រួល៖ វារី
ប្រភព៖ Bloomberg
ចុចអាន៖ ខានស្អែក ជប៉ុន នឹងបញ្ចេញទឹកសំណល់ពីរោងចក្រនុយក្លេអ៊ែរ ហ្វូគូស៊ីម៉ា ចូលមហាសមុទ្រប៉ាស៊ីហ្វិក
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២១ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២០ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


