ព័ត៌មានអន្ដរជាតិ
មួយថ្ងៃ អ៊ុយក្រែន ចំណាយ ១០០លានដុល្លារ ក្នុងជម្លោះជាមួយ រុស្ស៊ី
រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោក Aleksey Reznikov និយាយថា ទីក្រុងកៀវ បានចំណាយប្រាក់ប្រហែល១០០លានដុល្លារក្នុងមួយថ្ងៃ លើជម្លោះជាមួយរុស្ស៊ី។

លោកបញ្ជាក់បែបនេះ នៅក្នុងបទសម្ភាសជាមួយប្រព័ន្ធផ្សព្វផ្សាយរដ្ឋ Ukrinform កាលពីថ្ងៃចន្ទទី៤ខែកញ្ញា ដែលក្នុងនោះ លោកក៏បានច្រានចោលការចោទប្រកាន់អំពើពុករលួយ និង ការពារគោលនយោបាយលទ្ធកម្មរបស់ក្រសួង ក្នុងអំឡុងពេលលោកកាន់តំណែងផងដែរ។
Reznikov ថែមទាំងបានច្រានចោលការអះអាងដែលថា យោធារបស់ប្រទេសគឺសម្បូរទៅដោយអ្នកស្ម័គ្រចិត្តទៀតផង។ លោកនិយាយថា រឿងនេះគឺមិនត្រឹមត្រូវឡើយ ដោយសារតែរដ្ឋាភិបាលបានចំណាយប្រាក់ប្រហែល ១០០លានដុល្លារ ជារៀងរាល់ថ្ងៃលើជម្លោះនេះ។
បទសម្ភាសរបស់ Reznikov កើតឡើងបន្ទាប់ពីប្រធានាធិបតីអ៊ុយក្រែនលោក Vladimir Zelensky បានប្រកាសកាលពីថ្ងៃអាទិត្យអំពីផែនការបណ្តេញរដ្ឋមន្ត្រីការពារជាតិរូបនេះ ដោយយកប្រធានមូលនិធិអចលនទ្រព្យរដ្ឋអ៊ុយក្រែនបច្ចុប្បន្នឈ្មោះ Rustem Umerov មកជំនួសវិញ។

ដោយពន្យល់ពីការសម្រេចចិត្តរបស់គាត់ លោកប្រធានាធិបតីនិយាយថា ក្រសួងការពារជាតិ ត្រូវការវិធីសាស្រ្តថ្មី និងទម្រង់ថ្មីនៃអន្តរកម្ម ទាំងជាមួយយោធានិងសង្គមទាំងមូលផងដែរ។
រដ្ឋមន្ត្រីដែលនឹងត្រូវចុះចេញ គឺបានចូលកាន់តំណែងក្នុងខែវិច្ឆិកាឆ្នាំ២០២១ ពោលគឺប៉ុន្មានខែ មុនពេលជម្លោះរវាងរុស្ស៊ី-អ៊ុយក្រែនផ្ទុះឡើង។
ការកាន់តំណែងរបស់លោក Reznikov ត្រូវញាំញីដោយរឿងអាស្រូវពុករលួយជាច្រើន ដោយក្រសួងត្រូវរងការចោទប្រកាន់ម្តងហើយម្តងទៀតថា បានទិញឧបករណ៍ និងគ្រឿងឧបភោគបរិភោគយោធាក្នុងតម្លៃខ្ពស់មិនធម្មតា៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ លោក ហ្សេលេនស្គី ប្រកាសបណ្តេញរដ្ឋមន្ត្រីការពាជាតិចេញពីតំណែង ក្រោយកើតរឿងពុករលួយ ក្នុងក្រសួង
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


