ព័ត៌មានអន្ដរជាតិ
ចក្រភពអង់គ្លេស នឹងកំណត់ ក្រុមទាហានស៊ីឈ្នួលរុស្ស៊ី Wagner ជា អង្គការភេរវកម្ម
ក្រុមទាហានស៊ីឈ្នួលរុស្ស៊ី Wagner នឹងត្រូវរដ្ឋាភិបាលចក្រភពអង់គ្លេស កំណត់ជាអង្គការភេរវកម្ម ដែលមានន័យថា អ្នកណាដែលចូលជាសមាជិក ឬគាំទ្រក្រុមនេះ នឹងក្លាយជាទង្វើខុសច្បាប់។

សេចក្តីព្រាងដែលនឹងត្រូវដាក់ទៅសភា ក៏នឹងអនុញ្ញាតឲ្យទ្រព្យសម្បត្តិរបស់ក្រុមនេះ ត្រូវបានចាត់ទុកថាជាទ្រព្យសម្បត្តិភេរវករ ហើយរឹបអូសយកផងដែរ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃអង់គ្លេស លោកស្រី Suella Braverman និយាយថា ក្រុមទាហាន Wagner គឺជាឧបករណ៍យោធារបស់រុស្ស៊ី។ ការងាររបស់ពួកគេក្នុងប្រទេសអ៊ុយក្រែន និងនៅអាហ្រ្វិក គឺជាការគំរាមកំហែងដល់សន្តិសុខពិភពលោក។
លោកស្រីបន្ថែមថា “ទង្វើបង្កអស្ថិរភាពជាបន្តរបស់ Wagner គឺគ្រាន់តែដើម្បីបម្រើគោលដៅនយោបាយរបស់វិមានក្រឹមឡាំងប៉ុណ្ណោះ។ ពួកគេគឺជាភេរវករ ហើយបទបញ្ជានេះ ត្រូវធ្វើឲ្យច្បាស់នៅក្នុងច្បាប់របស់ចក្រភពអង់គ្លេស”។

Wagner បានដើរតួយ៉ាងសំខាន់ ក្នុងការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន ក៏ដូចជាប្រតិបត្តិការនៅប្រទេសក្នុងទ្វីបអាហ្រ្វិក រួមមានស៊ីរី លីប៊ី និងម៉ាលី។ យុទ្ធជនរបស់ពួកគេ ត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋជាច្រើនរួមទាំងការសម្លាប់ និងធ្វើទារុណកម្មពលរដ្ឋអ៊ុយក្រែនផងដែរ។
ទន្ទឹមនោះ អនាគតរបស់ក្រុមនេះ បានធ្លាក់ចូលទៅក្នុងភាពមិនច្បាស់លាស់ នៅពេលមេដឹកនាំរបស់ខ្លួនគឺលោក Yevgeny Prigozhin ដឹកនាំការបះបោរប្រឆាំងមេដឹកនាំយោធារុស្ស៊ី តែត្រូវបរាជ័យ។
គួរបញ្ជាក់ថា លោក Prigozhin ដែលបង្កើតក្រុមនេះក្នុងឆ្នាំ២០១៤ បានស្លាប់ក្នុងឧបទ្ទវហេតុធ្លាក់យន្តហោះ រួមជាមួយបុគ្គល Wagner ជាន់ខ្ពស់ផ្សេងទៀតកាលពីថ្ងៃទី២៣ខែសីហា៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ លោក Blinken ថា ក្រុមទាហានស៊ីឈ្នួល Wagner កំពុងទាញយកប្រយោជន៍ ពីរដ្ឋប្រហារនៅ នីហ្សេ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


