ព័ត៌មានអន្ដរជាតិ
លោក Biden គំរាមដាក់ទណ្ឌកម្មប្រទេសមីយ៉ាន់ម៉ាបន្ទាប់ពីរដ្ឋប្រហារ
នៅថ្ងៃអង្គារនេះ លោកប្រធានាធិបតី Joe Biden បានគំរាមដាក់ទណ្ឌកម្មថ្មីលើប្រទេសមីយ៉ាន់ម៉ា បន្ទាប់ពីយោធាធ្វើរដ្ឋប្រហារនិងចាប់ខ្លួនមេដឹកនាំស៊ីវិលរបស់រដ្ឋាភិបាលរួមទាំងលោកស្រី អ៊ុងសានស៊ូជី ផងដែរ។

លោក Biden បានថ្កោលទោសកងទ័ពរបស់ប្រទេសនេះសម្រាប់ការធ្វើរដ្ឋប្រហារ ដោយហៅថាជាការវាយលុកដោយផ្ទាល់ទៅលើដំណើរការរបស់ប្រទេសនេះឆ្ពោះទៅកាន់លទ្ធិប្រជាធិបតេយ្យនិងនីតិរដ្ឋ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក Biden បាននិយាយថា “សហរដ្ឋអាមេរិកបានដកទណ្ឌកម្មលើប្រទេសមីយ៉ាន់ម៉ាក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ ដោយផ្អែកលើការរីកចម្រើនឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យ។ ការថយក្រោយនៃការរីកចម្រើននោះ នឹងត្រូវពិនិត្យឡើងវិញជាបន្ទាន់នូវច្បាប់និងអំណាចរបស់យើង ហើយបន្ទាប់មកនឹងមានសកម្មភាពសមស្រប។ សហរដ្ឋអាមេរិកនឹងគាំទ្រលទ្ធិប្រជាធិបតេយ្យនៅកន្លែងណាដែលរងការវាយប្រហារ”។

ប្រទេសមីយ៉ាន់ម៉ាគឺជាគម្រោងលើកកម្ពស់លទ្ធិប្រជាធិបតេយ្យរបស់លោកខាងលិចអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ហើយជានិមិត្តរូបនៃភាពជោគជ័យមួយចំនួន។ ប៉ុន្តែក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ មានការព្រួយបារម្ភកាន់តែខ្លាំងឡើងៗអំពីការវិលត្រឡប់របស់ខ្លួនទៅជារបបផ្តាច់ការវិញ។
ប្រទេសមីយ៉ាន់ម៉ាបានងើបចេញពីការគ្រប់គ្រងដោយយោធាយ៉ាងតឹងរ៉ឹងរយៈពេលរាប់ទសវត្សរ៍និងភាពឯកោអន្តរជាតិដែលបានចាប់ផ្តើមនៅក្នុងឆ្នាំ១៩៦២ ហើយព្រឹត្តិការណ៍កាលពីថ្ងៃចន្ទគឺជាការធ្លាក់ចុះដ៏គួរឲ្យភ្ញាក់ផ្អើលមួយ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ AP
ចុចអាន៖ ពលករចំណាកស្រុកមីយ៉ាន់ម៉ានៅថៃ ធ្វើបាតុកម្មប្រឆាំងរដ្ឋប្រហារក្នុងប្រទេសកំណើត
-
កីឡា១២ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
កីឡា១០ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៩ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ៥ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


