ព័ត៌មានអន្ដរជាតិ
ពលករចំណាកស្រុកមីយ៉ាន់ម៉ានៅថៃ ធ្វើបាតុកម្មប្រឆាំងរដ្ឋប្រហារក្នុងប្រទេសកំណើត
ពលករចំណាកស្រុកមីយ៉ាន់ម៉ាក្នុងប្រទេសថៃ បានធ្វើបាតុកម្មនៅមុខស្ថានទូតរបស់ពួកគេកាលពីថ្ងៃចន្ទទី០១ខែកុម្ភៈម្សិលមិញនេះ ដោយកាន់ផ្ទាំងរូបភាពរបស់មេដឹកនាំ អ៊ុងសានស៊ូជី បន្ទាប់ពីលោកស្រីត្រូវបានឃុំឃាំងក្នុងរដ្ឋប្រហារយោធា។
កងទ័ពមីយ៉ាន់ម៉ាបានកាន់អំណាចកាលពីព្រឹកថ្ងៃចន្ទ ដោយនាំលោកស្រី ស៊ូជី ទៅឃុំឃាំងនិងប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្នហើយផ្ទេរអំណាចទៅឲ្យមេបញ្ជាការយោធា លោកឧត្តមសេនីយ៍ Min Aung Hlaing។
ដោយស្លៀកពាក់ពណ៌ក្រហមដែលពណ៌សម្គាល់គណបក្សសម្ព័ន្ធភាពជាតិដើម្បីលទ្ធិប្រជាធិបតេយ្យរបស់លោកស្រី ស៊ូជី, ក្រុមបាតុករមីយ៉ាន់ម៉ានៅក្នុងទីក្រុងបាងកក បានលើកផ្ទាំងរូបភាពរបស់មេបញ្ជាការកងទ័ពជាមួយនឹងការសរសេរពាក្យថា “គួរឲ្យអាម៉ាស់ណាស់ ជនផ្តាច់ការ”។
បាតុករម្នាក់បានប្រាប់បណ្តាញសារព័ត៌មានថៃថា “ខ្ញុំភ្ញាក់ពីគេងនៅថ្ងៃនេះហើយបានឃើញព័ត៌មានដែលថា អ្នកម៉ែ ស៊ូ ត្រូវបានចាប់ខ្លួន។ ខ្ញុំចង់ឲ្យគាត់ត្រូវបានដោះលែង។ កងទ័ពបានគ្រប់គ្រងប្រទេសរបស់យើងអស់រយៈពេល៥០ឆ្នាំមកហើយ ពួកយើងកំពុងរងទុក្ខ”។
អ្នកនាំពាក្យប៉ូលិសបាននិយាយថា មនុស្សមួយចំនួនតូចត្រូវបានចាប់ខ្លួនដើម្បីធ្វើការសាកសួរ បន្ទាប់ពីក្រុមបាតុករថៃបានគប់ដុំថ្មនិងគ្រាប់បែកផ្សែងជាច្រើន។
នាយករដ្ឋមន្រ្តីថៃដែលជាអតីតមេបញ្ជាការកងទ័ព ដណ្តើមអំណាចនៅក្នុងរដ្ឋប្រហារមួយកាលពីឆ្នាំ២០១៤, មិនបានធ្វើអត្ថាធិប្បាយជាសាធារណៈអំពីរដ្ឋប្រហាររបស់ប្រទេសជិតខាងទេ។
យោងតាមតួលេខផ្លូវការបានឲ្យដឹងថា មានពលករចំណាកស្រុកមីយ៉ាន់ម៉ាជាង១លាននាក់នៅក្នុងប្រទេសថៃ ប៉ុន្តែចំនួនពិតប្រាកដត្រូវបានគេជឿជាក់ថាខ្ពស់ជាងនេះ៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ ព្រឹត្តិការណ៍សំខាន់ៗក្នុងប្រទេសមីយ៉ាន់ម៉ា ស្ថិតក្រោមការគ្រប់គ្រងរបស់យោធា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២១ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២០ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


