ព័ត៌មានអន្ដរជាតិ
ជំនាន់ទិញ Twitter តើ Elon Musk ប្រមូលលុយបានមកពីណាខ្លះ?
កាលពីជំនាន់ទិញក្រុមហ៊ុន Twitter អំឡុងឆ្នាំមុន ខណៈបច្ចុប្បន្នប្តូរឈ្មោះមកជា X លោក Elon Musk ត្រូវគេដឹងថាបានខ្ចីលុយមួយចំនួនពីក្រុមហ៊ុន និងលក់ភាគហ៊ុន ក៏ដូចជាខ្ចីធនាគារខ្លះៗដើម្បីបានលុយគ្រប់យកមកទិញ Twitter ដែលមានតម្លៃ ៤៤ ពាន់លានដុល្លារ ។

មហាសេដ្ឋី Elon Musk បានលក់ភាគហ៊ុនរបស់លោកនៅក្នុងក្រុមហ៊ុន Tesla សរុបបានប្រមាណជាង ២៣ ពាន់លានដុល្លារ ដើម្បីគាំទ្រដល់ហិរញ្ញប្បទានក្នុងការទិញ Twitter ។
ប៉ុន្តែចំនួនទឹកប្រាក់បានមកពីការលក់ភាគហ៊ុននេះ នៅតែមិនទាន់គ្រប់ចំនួនឡើយ ហើយលោក Elon Musk បានទៅខ្ចីលុយពីធនាគារធំៗរបស់សហរដ្ឋអាមេរិកបន្ថែមទៀតដែលរួមមាន Morgan Stanley និង Bank of America ក្នុងចំនួនទឹកប្រាក់ប្រហែល ១៣ ពាន់លានដុល្លារ ខណៈបំណុលនោះ ត្រូវទូទាត់សងវិញទាំងអត្រាការប្រាក់ប្រហែល ១.៥ ពាន់លានដុល្លារក្នុងមួយឆ្នាំ ។

ជាពិសេស Elon Musk ក៏បានខ្ចីលុយពីក្រុមហ៊ុនអវកាស SpaceX ប្រមាណជាង ១ ពាន់លានដុល្លារបន្ថែមទៀតផងដែរដើម្បីបង្គ្រប់ទិញបណ្ដាញសង្គម Twitter នៅក្នុងខែតុលា ។
បើយោងតាមការចុះផ្សាយពីសារព័ត៌មាន Wall Street Journal បានឲ្យដឹងថា ចំពោះការខ្ចីពី SpaceX នេះដែរមិនមែនជាលើកដំបូងឡើយ ពោល Elon Musk ធ្លាប់បានខ្ចីពីក្រុមហ៊ុនអវកាសមួយនេះប្រមាណ ២០ លានដុល្លារ កាលពីឆ្នាំ ២០០៩ ដើម្បីផ្តល់មូលនិធិដល់ Tesla និងខ្ចី ៥០០ លានដុល្លារទៀតចន្លោះឆ្នាំ ២០១៨ និង ២០២០ មុនពេលសងត្រលប់វិញនៅចុងឆ្នាំ ២០២១ ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ Business Insider
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


