Connect with us

ព័ត៌មានអន្ដរជាតិ

ស្វីស ជាប់ជាប្រទេសល្អផ្តាច់គេលើលោក ប្រចាំឆ្នាំ២០២៣

បានផុស

នៅ

យោងតាមប្រព័ន្ធផ្សព្វផ្សាយឌីជីថល US News & World Report ដែលមានមូលដ្ឋាននៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី បានបង្ហាញថា ស្វីស គឺជាប្រទេសល្អដាច់គេនៅលើពិភពលោកសម្រាប់ឆ្នាំ២០២៣ បន្ទាប់មកគឺកាណាដា ស៊ុយអែត អូស្ត្រាលី សហរដ្ឋអាមេរិក ជប៉ុន អាល្លឺម៉ង់ នូវែលសេឡង់ ចក្រភពអង់គ្លេស និងហូឡង់។

(រូបថត៖ Job.ac)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយឡែក ក្នុង​ចំណោម​ប្រទេស​អាស៊ាន សិង្ហបុរី​ជាប់​លេខ​១៦ ថៃលេខ២៩ ម៉ាឡេស៊ី​លេខ​៣៨ ឥណ្ឌូណេស៊ី​លេខ​៤១ ហ្វីលីពីន​លេខ​៤៣ វៀតណាម​លេខ​៤៤ កម្ពុជា​លេខ​៦៤ និង​មីយ៉ាន់ម៉ា​លេខ​៨០។

យ៉ាងណាមិញ អ៊ីរ៉ង់​ស្ថិត​នៅ​បាត​តារាងក្នុង​ឆ្នាំ​នេះ។ ក្រៅពីអ៊ីរ៉ង់ បើរាប់ចាប់ពីបាតតារាងមកវិញ ប្រទេសដែលមិនល្អរួមមាន បេឡារុស, លីបង់, កាហ្សាក់ស្ថាន, អ៊ូសបេគីស្ថាន, ស៊ែប៊ី, ហុងឌូរ៉ាស, មីយ៉ាន់ម៉ា, អាល់ហ្សេរី, និងកាមេរូន។

(រូបថត៖ World Bank)

គួរបញ្ជាក់ថា ប្រទេសទាំងឡាយ​ត្រូវ​បាន​ចាត់​ចំណាត់​ថ្នាក់​ដោយ​យោង​ទៅ​តាម​លក្ខណៈ​ចំនួន៧៣ ហើយពិន្ទុត្រូវបានគេដាក់ដោយ​ផ្អែក​លើកត្តានានាដូចជា៖ ដំណើរផ្សងព្រេង ភាពរហ័សរហួន ឥទ្ធិពលវប្បធម៌ ភាពជាសហគ្រិន បេតិកភណ្ឌ ការបើកចំហសម្រាប់អាជីវកម្ម ថាមពល គុណភាពនៃជីវិត និងគោលបំណងសង្គម៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Nation

ចុចអាន៖ បាងកក ជាប់លេខ១លើលោក ជាទីក្រុង មានទេសចរទៅលេងច្រើនបំផុត ក្នុងឆ្នាំ២០២៣

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៨ នាទី មុន

នាយកដ្ឋានឧតុនិយម ថៃ ចេញការព្យាករណ៍សីតុណ្ហភាពក្ដៅចង់ខ្លោច ពិសេសនៅទីក្រុងបាងកក

ព័ត៌មានជាតិ៤៣ នាទី មុន

សម្ដេចធិបតី ព្រមានហាមបង្កើតមូលនិធិប្រមូលលុយជីកព្រែកហ្វូណនតេជោ ព្រោះរដ្ឋមានគម្រោងគាំទ្ររួចស្រេច

ព័ត៌មានជាតិ៤៨ នាទី មុន

មិនខុសពីឳពុកឡើយ សម្ដេចធិបតីអះអាងថា ដាច់ខាតត្រូវតែជីកព្រែកហ្វូណនតេជោ ដើម្បីខ្មែរ

ព័ត៌មានជាតិ១ ម៉ោង មុន

សម្ដេចធិបតី៖ រដ្ឋបានបើកទូលាយនូវសិទ្ធិសេរីភាពរបស់សហជីព តែត្រូវស្របតាមច្បាប់

ព័ត៌មានជាតិ១ ម៉ោង មុន

សម្ដេចធិបតី៖មហាសេដ្ឋី ពុង ឃាវសែ ចង់ឱ្យកូនខ្មែរធ្វើព្រលានយន្តហោះថ្មីដំណាក់កាលទី២ខ្លួនឯង លែងពឹងបរទេសទាំងស្រុង

Sokha Hotels

ព័ត៌មានពេញនិយម