ព័ត៌មានអន្ដរជាតិ
បក្សប្រឆាំង អាមេរិក ឲ្យលោក Biden ឈប់ឈរឈ្មោះជាប្រធានាធិបតី និងចូលនិវត្តន៍ពីឆាកនយោបាយ
លោក Mitt Romney សមាជិកព្រឹទ្ធសភាមកពីគណបក្សសាធារណរដ្ឋបានអំពាវនាវឲ្យប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ចូលនិវត្តន៍ពីឆាកនយោបាយជាមួយគាត់ ជាពិសេសឈប់ឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីសម្រាប់ការបោះឆ្នោតឆ្នាំក្រោយទៅ ។

លោក Romney បានប្រាប់អ្នកយកព័ត៌មានថា “វានឹងក្លាយជារឿងដ៏អស្ចារ្យមួយ ប្រសិនបើលោក Biden ចូលនិវត្តន៍លែងពាក់ព័ន្ធនឹងរឿងនយោបាយ ព្រោះប្រធានាធិបតីរូបនេះធ្លាប់បាននិយាយហើយថា លោកចង់ទុកឱកាសឲ្យមនុស្សជំនាន់ក្រោយក្នុងការដឹកនាំប្រទេស” ។
ការអត្ថាធិប្បាយនេះត្រូវបានធ្វើឡើងភ្លាមៗ បន្ទាប់ពីសមាជិកសភាវ័យ ៧៦ ឆ្នាំមកពីរដ្ឋ Utah និងជាអតីតបេក្ខភាពប្រធានាធិបតីរបស់គណបក្សសាធារណរដ្ឋក្នុងឆ្នាំ ២០១២ បានបង្ហាញពីការសម្រេចចិត្តចូលនិវត្តន៍ក្នុងឆាកនយោបាយនៅចុងឆ្នាំក្រោយ និងមិនឈរឈ្មោះសម្រាប់អាណត្តិទី ២ នៅឆ្នាំ ២០២៤ នោះទេ ។

លោក Romney បានសង្កត់ធ្ងន់ថា “នៅចុងអាណត្តិក្រោយ ខ្ញុំនឹងមានអាយុជិត ៨០ ឆ្នាំហើយ ហើយនិយាយឲ្យត្រង់ទៅ វាដល់ពេលសម្រាប់អ្នកដឹកនាំជំនាន់ថ្មីក្នុងការសម្រេចចិត្ត ក៏ដូចជារៀបចំពិភពលោកដែលពួកគេបាននិងកំពុងរស់នៅឲ្យមានសណ្ដាប់ធ្នាប់” ។
គួរបញ្ជាក់ថា លោក Joe Biden បានប្រារព្ធខួបកំណើតគម្រប់ ៨០ ឆ្នាំកាលពីខែវិច្ឆិកា ឆ្នាំ២០២២ ហើយលោកក៏បានក្លាយជាប្រធានាធិបតីវ័យចំណាស់បំផុតមិនធ្លាប់មានរបស់អាមេរិកផងដែរ បន្ទាប់ពីស្បថចូលកាន់តំណែងក្នុងវ័យ ៧៨ ឆ្នាំកាលពីឆ្នាំ ២០២០ ហើយប្រសិនបើលោក Biden ឈ្នះការបោះឆ្នោតឆ្នាំ ២០២៤ ទៀត នោះលោកនឹងឈានដល់វ័យ ៨៦ ឆ្នាំ មុនចប់អាណត្តិទី ២ របស់គាត់ជាប្រធានាធិបតីសហរដ្ឋអាមេរិក ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


