Connect with us

ព័ត៌មានអន្ដរជាតិ

អតីតជំនួយការលោក Zelensky ថា ជម្លោះនៅអ៊ុយក្រែន នឹងអូសបន្លាយ ជាង១០ឆ្នាំទៀត

បានផុស

នៅ

លោក Aleksey Arestovich ដែលជាអតីតទីប្រឹក្សាប្រធានាធិបតី Vladimir Zelensky បាននិយាយថា ជម្លោះរវាងរុស្ស៊ីនិងអ៊ុយក្រែន អាចបន្តរហូតដល់ជាងមួយទសវត្សរ៍ទៀត ព្រោះអ្នកជិតខាងទាំងពីរ ទំនងជាមិនអាចដោះស្រាយការខ្វែងគំនិតគ្នា ក្នុងពេលដ៏ខ្លីខាងមុខនេះបានទេ។

លោក Aleksey Arestovich (រូបថត៖ UNIAN)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបាននិយាយក្នុងបទសម្ភាសដែលបង្ហោះលើឆានែល YouTube របស់ខ្លួននាពេលថ្មីៗនេះថា “ប្រាកដណាស់ វានឹងអូសបន្លាយពេលរហូតដល់ឆ្នាំ២០៣៥។ រុស្ស៊ី កំពុងព្យាយាមបង្កើតចក្រភពថ្មី ដែលនឹងមិនកើតឡើងដោយគ្មានអ៊ុយក្រែនបានទេ”។

ទោះបី​ជា​យ៉ាង​ណាក៏ដោយ លោក​​អះអាង​ថា ការ​ប្រឈម​មុខ​ដាក់​គ្នា ​មិន​ចាំ​បាច់ទាំងដោយ​មាន​យោធានោះ​ទេ។ ភាគីទាំងពីរអាចឈានដល់បទឈប់បាញ់ ឬបញ្ចប់អរិភាពទាំងអស់គ្នា ប៉ុន្តែជម្លោះនឹងបន្តលើផ្នែកការទូត ចារកម្ម សេដ្ឋកិច្ច និងព័ត៌មាន។

លោក Arestovich និយាយថា អ៊ុយក្រែន ត្រូវតែស៊ាំនឹងការរស់នៅក្នុងស្ថានភាពនៃការគំរាមកំហែងផ្នែកយោធាឥតឈប់ឈរ ហើយត្រូវប្រុងជើងការជាប់ជានិច្ច។ លោកបន្តថា ទីក្រុងកៀវ គួរតែធ្វើតាមគំរូអ៊ីស្រាអែល ប្រសិនបើខ្លួនចង់សម្របខ្លួនទៅនឹងកាលៈទេសៈបែបនេះ។ សង្រ្គាមអាចផ្ទុះឡើង ឬឧបទ្ទវហេតុព្រំដែនអាចកើតឡើងបានគ្រប់ពេលទាំងអស់ សូម្បីតែបន្ទាប់ពីការប្រយុទ្ធគ្នាបច្ចុប្បន្ន បានបញ្ចប់ទៅហើយក៏ដោយ។

(រូបថត៖ AP)

កាលពីសប្តាហ៍មុន ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ថា ប្រទេសសេដ្ឋកិច្ចអភិវឌ្ឍន៍ឈានមុខទាំងប្រាំពីររបស់ពិភពលោក ឬគេស្គាល់ថា G7 ជឿថា ជម្លោះរុស្ស៊ី-អ៊ុយក្រែន អាចអូសបន្លាយពេលពី៦ទៅ៧ឆ្នាំទៀត។

យ៉ាងណាមិញ ទីក្រុងមូស្គូបានបញ្ជាក់ម្តងហើយម្តងទៀតថា ខ្លួនត្រៀមរួចជាស្រេច សម្រាប់កិច្ចចរចាសន្តិភាព ប៉ុន្តែទទូចថា ពួកគេត្រូវតែគិតគូរពីផលប្រយោជន៍របស់រុស្ស៊ី និងគិតពីអតីតទឹកដីអ៊ុយក្រែនចំនួន៤ ដែលចូលរួមជាមួយរុស្ស៊ីក្រោយការធ្វើប្រជាមតិ ក្នុងឆ្នាំ២០២២។

កាលពីថ្ងៃសៅរ៍ទី២៣ខែកញ្ញា រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បានប្រាប់អ្នកសារព័ត៌មាននៅខាងក្រៅសម័យប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិថា រុស្ស៊ីមានឆន្ទៈក្នុងការចរចាសន្តិភាព ប៉ុន្តែនឹងមិនពិចារណាលើសំណើបទឈប់បាញ់ណាមួយឡើយ ព្រោះខ្លួនធ្លាប់ត្រូវបានគេបោក៕

ប្រែសម្រួល៖​ Vann Vann

ប្រភព៖ RT

ចុចអាន៖ ម្ចាស់ជំនួយធំជាងគេ ដែលជួយដល់ អ៊ុយក្រែន មិនមែនជា អាមេរិក ទេ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៥ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ១០ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ១២ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម